Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​រុស្ស៊ី នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​

បានផុស

នៅ

ភ្នំពេញ ​៖ កម្ពុជា​-​រុស្ស៊ី នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ហើយ​ច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី ការ​ជួយ​គ្នា​ទៅវិញទៅមក ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធ​រុស្ស៊ី​នេះ ត្រូវ​បាន​សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​៦ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ស៊ីម កា ប្រធានស្តីទី​ព្រឹទ្ធសភា បាន​ឲ្យ​យោបល់​យល់ព្រម​ដោយ​ឥត​កែប្រែ​ចំនួន ៥៦​សម្លេង នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​នា​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​នេះ ដោយ​ចាត់​ទុក្ខ​សេចក្តីព្រាងច្បាប់​នេះ​ផ្តល់​សារៈសំខាន់ និង​អត្ថប្រយោជន៍​ដល់​គូភាគី​ក្នុងការ​បង្កើតឱ្យមាន​ក្របខ័ណ្ឌគតិយុត្តិ​សម្រាប់​ធ្វើដំណើរ និង​អនុវត្ត​សំណើសុំ​ជំនួយ​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដើម្បី​ជួយ​ដល់​ការស៊ើបអង្កេត និង​នីតិវិធីតុលាការ​របស់​ភាគី​នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម ប៊ុននាង សមាជិក​ព្រឹទ្ធសភា និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​បញ្ជាក់​ប្រាប់​ក្រុម​សារព័ត៌មាន​ថា សេចក្តី​ព្រាងច្បាប់​នេះ​មាន​គោលបំណង​ពង្រឹង​មូលដ្ឋាន​ច្បាប់​នៃ​ការ​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​វិស័យ​ព្រហ្មទណ្ឌ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា​-​រុស្ស៊ី ដោយ​ឈរលើ​គោលការណ៍​គោរព​នូវ​អធិបតេយ្យភាព សាមគ្គីភាព សមភាព សុចរិត​ភាព​ដែនដី មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។

លោក​បន្ត​ថា សេចក្តី​ព្រាងច្បាប់​នេះ​ផ្តល់​សារៈសំខាន់ និង​អត្ថប្រយោជន៍​ដល់​គូភាគី ក្នុង​ការ​បង្កើត​ឲ្យ​មាន​ក្របខ័ណ្ឌ​គតិយុត្តិ​សម្រាប់​ធ្វើដំណើរ និង​អនុវត្ត​សំណើសុំ​ជំនួយ​ទៅ​វិ​ទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ដើម្បី​ជួយ​ដល់​ការស៊ើបអង្កេត និង​នីតិវិធីតុលាការ​របស់​ភាគី​នីមួយៗ​។

សេចក្តី​ព្រាងច្បាប់​នេះ​រៀបចំឡើង​ស្រប​នឹង​មាត្រា​៣៨ និង​១១៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ និង​មាន​សុគត​ភាពជា​មួយ​ក្រមព្រហ្មទណ្ឌ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ទម្រង់ និង​គតិ​ច្បាប់​។

សូម​បញ្ជាក់​ថា សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​៦ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព លោកកិត្តិ​នីតិកោសល​បណ្ឌិត ស៊ីម កា ប្រធានស្តីទី​ព្រឹទ្ធសភា​ព្រឹក​មិញ​នេះ ក៏បាន​ឲ្យ​យោបល់​យល់ព្រម​ដោយ​ឥត​កែប្រែ​លើ​សេចក្តីព្រាងច្បាប់​ចំនួន ៤ ទៀត ដូចជា​សេចក្តីព្រាងច្បាប់​ស្តីពី ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តី​ពី​ការ​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។

សេចក្តី​ព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា ស្តីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។ សេចក្តីព្រាងច្បាប់​ស្តីពី ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា ស្តីពី​បារត​។ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប​អូហ្សូន​ផងដែរ​៕
ប៉ាល់​សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម