ព័ត៌មានជាតិ
ចំនួនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់កើនដល់៤៣នាក់ ក្នុងនោះប៉ះពាល់រាជធានី ខេត្តចំនួន២០
យោងតាមទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលទើបទទួលបាននៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា រហូតមកដល់ពេលនេះមានប្រជាពលរដ្ឋស្លាប់ដោយគ្រោះទឹកជំនន់មានចំនួន៤៣ នាក់ ហើយក្នុងនោះប៉ះពាល់ រាជធានី ខេត្តចំនួន២០ ស្មើ ១២១ ក្រុង ស្រុក ខណ្ឌ។
រាជធានី-ខេត្ត ទាំង២០នោះ រួមមានពោធិ៍សាត់, ប៉ៃលិន, បន្ទាយមានជ័យ , ភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ត្បូងឃ្មុំ , ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ , កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង និងកំពង់ធំ។
ក្នុងនោះ បានធ្វើឲ្យប៉ះពាល់ប្រជាជនប្រមាណ១៤៨,៥៩៧គ្រួសារ ស្មើប្រមាណ ៥៩៤,៣៨៨ នាក់ ប្រជាជនជម្លៀសប្រមាណ១១,៨៩៥គ្រួសារ ស្មើប្រមាណ ៤៧,៥៨០នាក់។ ប្រជាជនស្លាប់ ៤៣នាក់ (ធៀបល្ងាច ថ្ងៃទី២៤ ខែតុលា កើន៣ នាក់ នៅបន្ទាយមានជ័យ)។ សាលារៀនលិចទឹកប្រមាណ៩៥១កន្លែង និងវត្តអារាមលិចទឹកប្រមាណ៣០៧កន្លែង។
ស្រូវលិចទឹកប្រមាណ ២៧២,២៦៣ហិកតា និងដំណាំរួមផ្សំលិចទឹក ៩៦,៩៤៥ហិកតា, ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៦១៧ គ.ម.ម, ផ្លូវលំជនបទលិចទឹកប្រមាណ ១,៦៨៥ គ ទំនប់ ប៉ះពាល់ប្រមាណ ៤៩ គ.ម, ប្រឡាយមេ ប៉ះពាល់ប្រមាណ ២៧០ គ.ម, ប្រឡាយរង ប៉ះពាល់ប្រមាណ ២៧១ គ.ម, ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ១៤៦ គ.ម, ច្រាំងទន្លេ ប៉ះពាល់ ២១៩៥ម។
សូមបញ្ជាក់ថា របាយការណ៍នេះ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ