Connect with us

ព័ត៌មានជាតិ

ខឹង​មិន​ធ្វើ​ម្ហូប​ឲ្យ​ហូប​ កូនបង្កើត​យក​ឈើ​ជ្រុង​វាយ​ឪពុក​

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ​ ៖ បុរស​ម្នាក់​យក​ឈើ​ជ្រុង​វាយ​ឪពុក​បង្កើត​របស់​ខ្លួន បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ព្រោះ​ខឹង​​មិន​ធ្វើ​ម្ហូប​ឲ្យ​ហូប​។ ហេតុការណ៍​នេះ កើតឡើង​នៅ​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​ភូមិ​គោក​កី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ថ្លែងប្រាប់​ភ្នាក់ងារ កម្ពុជា​ថ្មី​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ក្រោម​ការ​បញ្ជា​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការ​នគរបាល​ខេត្ត ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចាប់ខ្លួន ក្រោយ​បង្ក​អំពើ​ហិង្សា​នេះ​ផង​ដែរ​។

ជន​ដៃ​ដល់​ឈ្មោះ ធៀន ផល អាយុ​៣៣​ឆ្នាំ ចំណែក​ជនរងគ្រោះ ជា​ឪពុក​បង្កើត​ឈ្មោះ ដុក ធៀន អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​គោក​កី ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

មូលហេតុ​ដែល​នាំ​កើត​អំពើ​ហិង្សា​នេះ គឺ​ជនសង្ស័យ​ខឹង​ឪពុក​មិន​ធ្វើ​ម្ហូប​ឲ្យ​ហូប ទើប​យក​ដំបង​ឈើ​ជ្រុង វាយ​បណ្ដាល​ឲ្យ​រងរបួស​បែក​ចិញ្ចើម​៣​កន្លែង​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​៕
ដោយ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម