Connect with us

ព័ត៌មានជាតិ

នាយក​សាលា​អូរទឹកវិល​ អំពាវនាវ​រក​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ក្រុម​គ្រួសារ​សព​កុមារី​លង់​ទឹក​ស្លាប់​

បានផុស

នៅ

បាត់ដំបង ៖ លោក​សេង ​ភិត​ នាយក​សាលា​អូរ​ទឹក​វិល​ក្នុងស្រុក​សំពៅ​លូន​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​វេលា​ម៉ោង​១០និង១០​នាទី​ព្រឹក ​មាន​ហេតុការណ៍​កុមារី​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​។

កុមារី​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ​ជា​រី​ ណា​ ភេទ​ស្រី ​អាយុ​០៦​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១(​ខ​)​នៃ​សាលាបឋមសិក្សា​អូរ​ទឹក​វិល​( ​ឧបសម្ព័ន្ធ​អូរ​យាយ​តា​)​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​។ មាន​ឪពុក​ឈ្មោះ​ជា សុផាត​ មុខរបរ​កសិករ​អាយុ​៣៤​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​ឡុង ​សា​វិ​ន ​មុខរបរ​កសិករ​អាយុ​៣៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​កាច់​ចំណុច​អូរ​យាយ​តា ​ឃុំ​ជ្រៃ​សីមា ​ស្រុក​សំពៅ​លូន ​ជា​គ្រួសារ​កំសត់​ជីវភាព​ខ្វះមុខខ្វះក្រោយ​។

តាម​ការ​រៀបរាប់​របស់​គ្រូ​ទទួលបន្ទុក​ថ្នាក់​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​កាលពី​ម៉ោង​០៩​និង​៣០​នាទី​ពេល​ចេញលេង​កុមារី​រងគ្រោះ​និង​មិត្តភក្តិ​ផ្សេងៗ​ទៀត​បាន​ទៅលេង​ទឹកស្រះ​គ្រូ​បាន​ហៅ​ចូលមកក្នុង​ថ្នាក់​វិញ​ម្តង​រួចហើយ​។ ​លុះដល់​ម៉ោង​០៩​និង​៥០​នាទី​ចន្លោះ​ពេល​គ្រូ​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​សិស្ស​រួច​ឲ្យ​សិស្ស​ចេញទៅ​ផ្ទះ ​ស្រាប់តែ​បាត់​កុមារី​រងគ្រោះ​ឃើញ​តែ​កាតាប​។

ខ​ណៈ​នោះ​ គ្រូ​បាន​ស្រែក​ឆោឡោ​សួរ​សិស្ស​ផ្សេងៗ​ហើយ​សិស្ស​ផ្សេងៗ​បាន​ប្រាប់​ថា ​ឃើញ​កុមារី​រងគ្រោះ​រត់ចេញ​ទៅ​ក្រៅ​ថ្នាក់​ស្មាន​តែ​ទៅ​បត់ជើងតូច​ដូច​សព្វ​រាល់ដង​។ ​ដោយសារ​តែ​សិស្ស​ផ្សេងៗ​ទៀត​មានការ​សង្ស័យ​ក៏បាន​ប្រាប់​គ្រូ​និង​បាន​ឲ្យ​អ្នកជិតខាង​ជួយ​ចុះ​រាវរក​កុមារី​ក្នុង​ស្រះ​ ពេលនោះ​ក៏​ស្រាប់តែ​ប្រទះ​សព​កុមារី​រងគ្រោះ​លិច​នៅក្នុង​ទឹកស្រះ​តែម្តង​។ ក្រោយ​រកឃើញ​កុមារី​រងគ្រោះ​ភ្លាមៗ​នោះ​បងប្អូន​អ្នកជិតខាង​បាន​ដុត​ភ្លើង​កម្តៅ​ហើយ​គ្រូ​ក៏បាន​ទាក់ទង​ឪពុក​ម្តាយ​ដើម្បី​យក​កុមារី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​(​ត្រាវ​ជូរ​)​ តែ​អកុសល​កុមារី​បាន​ស្លាប់​នៅវេលា​ម៉ោង​១០​និង​០០​នាទី​មុននឹង​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​បាត់ទៅហើយ​។

បច្ចុប្បន្ន​សព​កុមារី​ជា​ រី​ណា​ បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​អូរ​កាច់​ចំណុច​អូរ​យាយ​តា​ក្នុង​ឃុំ​ជ្រៃ​សីមា​ ស្រុក​សំពៅ​លូន ​ខេត្តបាត់ដំបង​ ដែល​ជា​ទីលំនៅ​ដ៏​កំសត់​របស់​ក្រុមគ្រួសារ​កុមារី​រងគ្រោះ​។

ទន្ទឹម​នឹង​នោះ​ លោក​សេង ភិត ​នាយក​សាលា​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ជិត​ឆ្ងាយ​មេត្តាជួយ​ដល់​ក្រុម​គ្រួសារ​សព​កុមារី​ដ៏​កំសត់​នេះ​ផង ​ព្រោះ​ឪពុកម្តាយ​គ្មាន​លទ្ធភាព​ធ្វើបុណ្យ​ឲ្យ​កូន​នោះទេ​ដោយ​លោកនាយ​កថា​គ្រាន់តែ​ឃើញ​លំនៅឋាន​របស់​ពួកគាត់​ក៏​ចង់​ស្រក់​ទឹកភ្នែក​ដែរ​៕
ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម