Connect with us

ព័ត៌មានជាតិ

សមាគមសណ្ឋាគារកម្ពុជា រៀបចំកិច្ចប្រជុំប្រចាំខែតុលា​ សិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែតុលា របស់សមាគមសណ្ឋាគារកម្ពុជា ដោយមានការចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានសមាគមសណ្ឋាគារកម្ពុជា ប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាប ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ខេត្តសៀមរាប រួមទាំងម្ចាស់សណ្ឋាគារ ដែលជាសមាជិក សមាជិកាសមាគមសណ្ឋាគារ សរុបចំនួន ១០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះក្នុងគោលបំណងសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប ដើម្បីផ្តល់ចំណេះដឹង លើកទឹកចិត្តដល់សមាជិកក្នុងខេត្តសៀមរាប បន្តអាជីវកម្មរបស់ខ្លួនទៅមុខ ទោះបីជាស្ថិតនៅក្នុងកំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំងព្រោះទទួលរងប៉ះពាល់នូវវិបត្តិកូវីដ១៩។ ជាងនេះទៅទៀតគឺដើម្បីស្វែងរកសមាជិកបន្ថែមទៀតក្នុងខេត្តសៀមរាប។ សមាគមមានឆន្ទៈប្រមូលសមាជិកដែលពាក់ពន្ធ័ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការក្នុងសំលេងតែមួយ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាអោយកាន់តែ ល្បីរន្ទឺ និង ប្រសើរឡើងនៅលើពិភពលោក។

លោក អភិបាលរងខេត្តបានបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យងាយរងគ្រោះពីឥទ្ធិពលជំងឺកូវីដ-19 និងកំពុង ទទួលឥទ្ធិពលអវិជ្ជមានលើវិស័យទេសចរណ៍សកលលោក ដូចនេះទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ និងបង្ការជំងឺនេះ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ព្រោះថា «ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិក៏ដោយការធ្វើដំណើរនៅតែអាចមាន តែត្រូវអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល»។​ ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឱ្យងាកមករកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានា កាន់តែច្រើនឡើង ដែលបានធ្វើឱ្យវិស័យទេសចរណ៍ជនបទ បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំណាកស្រុក តាមរយៈការបង្កើតការងារ ការអភិរក្សនិងលើកកម្ពស់វប្បធម៌ បេតិកភ័ណ្ឌ និងទំនៀមទំលាប់ប្រពៃណី ការពារ និងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមកនូវនវានុវត្តន៍ និងគំនិតឆ្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន៕

ប្រភព៖ រដ្ឋបាលខេត្ត​សៀមរាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម