ព័ត៌មានជាតិ
សមត្ថកិច្ច ចាប់ និងស្ទូចរថយន្តចតឈប់បញ្ច្រាសទិស និងណែនាំពលរដ្ឋ ដែលយកចិញ្ចើមថ្នល់លក់ដូរ
សមត្ថកិច្ច ចាប់ និងស្ទូចរថយន្តចតឈប់បញ្ច្រាសទិស ធ្វើឲ្យកកស្ទះចរាចរណ៍ និងណែនាំប្រជាពលរដ្ឋ ដែលយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរង ទទួលការងារសណ្ដាប់ធ្នាប់ចរាចរណ៍ និង លោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលាខណ្ឌ៧មករា ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ បានចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រខណ្ឌ៧មករា តាមដងផ្លូវដែលមានការកកស្ទះដូចជា តាមបណ្ដោយផ្លូវលេខ១៦៤ ផ្លូវលេខ១០៩ ផ្លូវលេខ២០៧ ផ្លូវលេខ១៣៤ មុខមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ។
បន្ថែមពីនោះ កម្លាំងសមត្ថកិច្ច ខណៈរៀបចំសណ្ដាប់ធ្នាប់ បានចាប់ និងស្ទូចរថយន្តចតឈប់បញ្ច្រាសទិស ដែលជាមូលហេតុធ្វើឲ្យកកស្ទះចរាចរណ៍។
ក្នុងនោះ កម្លាំងសមត្ថកិច្ច ក៏បានធ្វើការណែនាំប្រជាពលរដ្ឋ ដែលយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ឲ្យលក់បណ្ដោះអាសន្ន១/៣។ ជាមួយនោះ ដោយទុកចិញ្ចើមថ្នល់ឲ្យថ្មើរជើងធ្វើចរាចរណ៍បាន ដើម្បីបញ្ចៀសការកកស្ទះ។
ក្រោយចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ច បានដកហូតរថយន្តចំនួន០៧គ្រឿង និងផាសអាប់០១គ្រឿង សរុបរួម៨គ្រឿង យកមករក្សាទុកនៅឃ្លាំងគណៈបញ្ជាការឯកភាពខណ្ឌ។
ជាពិសេស បងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏បានចូលរួមសហការតាមការណែនាំរបស់សមត្ថកិច្ចជំនាញដែរ៕
អត្ថបទ ៖ នាងតូច
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង