សំឡេង​លោក ហូ វ៉ាន់ ត្រូវ​បាន​ទម្លាយ​តាម Facebook – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

សំឡេង​លោក ហូ វ៉ាន់ ត្រូវ​បាន​ទម្លាយ​តាម Facebook

Published

on

សំឡេង​លោក ហូ វ៉ាន់ អតីតអ្នកនយោបាយ រត់គេចខ្លួន ត្រូវបាន Facebook ​ឈ្មោះ «យុត្តិធម៌សង្គម» ទម្លាយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។

សំឡេង​​ដែលបានទម្លាយនេះ បានបង្ហាញពីការ​បង្គាប់​បញ្ជា​របស់​លោក ហូ វ៉ាន់ ទៅសកម្មជនរបស់ខ្លួន ឲ្យធ្វើបាតុកម្មនៅមុខស្ថានទូតចិន អាមេរិក និងបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០កន្លងទៅ។

​Facebook «យុត្តិធម៌សង្គម» ​បាន​​សរសេរយ៉ាងដូច្នេះ​ថា «ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ តាមការពិត​សម្លេង​នេះ​មនុស្ស របស់លោកក៏បានចែក share មកឲ្យពួកខ្ញុំដែរ ! តែពួកខ្ញុំមិនបានទៅចូលរួមតាមការ​បំផុសរបស់​គ្នាលោកនោះដើម្បីតែលុយកាក់ ប៉ុណ្ណឹងនោះទេ។ ហើយពួកសិទ្ធិមនុស្ស ខ្ញុំក៏មិនចង់ឲ្យ​លោក​ប្រធាន កឹម សុខា ជាប់ជំពាក់វាក់វិននិងពាក់ព័ន្ធជាមួយនឹងក្រុមលោក សម រង្ស៊ី អីទៀតដែរ !

សូមបញ្ជាក់ថា មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទី​ក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០​ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការតវ៉ានៅមុខស្ថានទូតចិន នាពេលកន្លងមក គឺស្ថិត​ក្រោមការ​បញ្ជា​របស់លោក ហូ វ៉ាន់។

​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ថា អ្នកតវ៉ា បានទទួលប្រាក់ពីលោក ហូ វ៉ាន់ និងបាន​អនុវត្ត​បញ្ជា​។ យ៉ាងណាក៏ដោយ សម្ដេច នាយករដ្ឋមន្ត្រី បានព្រមានថា សម្ដេច​នឹងមិន​អត់ឱន​ឲ្យ​មេចោរ និងកូនចោរ នោះឡើយ ពិសេស​ករណី​នៅ​ផ្លូវ​វ៉េងស្រេង កាលពីឆ្នាំ២០១៣ ហើយការ​អនុវត្ត​របស់​អាជ្ញាធរ និងតុលាការ គឺជារឿងត្រឹមត្រូវ ៕
​​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម