Connect with us

ព័ត៌មានជាតិ

អភិបាល​ភ្នំពេញ នាំយក​អំណោយ​សម្តេច​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ ​នៅ​ដងស្ទឹង​ព្រែក​ត្នោត​

បានផុស

នៅ

​អភិបាល​ភ្នំពេញ​លោក ​ឃួ​ង ស្រេង​ និង​លោកស្រី បាន​នាំ​យក​អំណោយ​របស់​សម្ដេច​ និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី ​ហ៊ុនសែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ដល់​ជនរងគ្រោះ ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ ​ក្នុងអំឡុងពេល ដែល​ទឹក​កំពុង​ជន់​លិច​នា​ពេល​កន្លងម​ក នា​ព្រឹក​ថ្ងៃ​ទី ២៨​ខែ​តុលា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប្រគល់ជូន​ជនរងគ្រោះ ​ដោយ​អគ្គីភ័យ​តាមរយៈ​លោក​ឃួ​ង ស្រេង​និង​លោកស្រី​នេះ​មាន​ចំនួន​៨​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​រំលែក​ដល់​ការ​លំបាក​ខ្វះខាត ដោយហេតុថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ហើយ​ជាប់​ទាំង​បំណុល​ធនាគារ​ថែមទៀត និង​ម្យ៉ាងទៀត ​ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​អាច​សាងសង់​ផ្ទះ​បាន​ស្នាក់នៅ​ឡើងវិញ​។​

ប្រជាពលរដ្ឋ​ដែល​ត្រូវ​ភ្លើង​ឆេះ​លំនៅឋាន​ខាង​លើ​នេះ​មាន ឈ្មោះ​ព្រិល ស៊ី​ដេ​ត អាយុ ៣៧​ឆ្នាំ​ត្រូវជា​ប្ដី​និង​ប្រពន្ធ​ឈ្មោះ ផា សោភា អាយុ៣៤​ឆ្នាំ​ ពួកគាត់​មាន​មុខរបរ​ជា​អ្នកលក់​នំប៉័ង​ប៉ា​តេ ស្នាក់​នៅ​ភូមិ​វាល​ថ្លាន់​សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ បន្ថែម​ពីលើ​នេះ​ទៀត លោក​ឃួ​ង ស្រេង​និង​លោកស្រី នូវ​បាន​ប្រគល់​នូវ​ថវិកា​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​នូវ​ទឹកប្រាក់​ចំនួន ៣​លាន​រៀល​ថែមទៀត សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​មួយ​រូប​ទៀត ឈ្មោះ​ព្រិល សីហា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​ដែល​ត្រូវ​ភ្លើង​ឆេះ​ជញ្ជាំង​ផ្ទះ ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ​។

ប្រជាពលរដ្ឋ​ទាំងពីរ​គ្រួ​សារបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​ទាំង​ពីរ ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ប្រជាពលរដ្ឋ​ដែល​ងាយ​នឹង​រង​គ្រោះ​។ ជាក់ស្តែង​សម្រាប់​ក្រុម​គ្រួសារ​ពួកគាត់​ ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​នៅ​ទឹកចិត្ត​មេត្តាធម៌​របស់​ស​ម្ដេច​ទាំងពីរ​ដែល​បាន​ជួយ​ពួកគាត់​នា​គ្រា​អាសន្ន​នេះ នូវ​ទឹកប្រាក់​ដ៏​លើសលប់​រហូតដល់​ចំនួន ៨​ពាន់​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ព្រឹក ថ្ងៃទី​១៨ ខែតុលា ឆ្នា​២០២០ ស្ថិតនៅ​ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​ មាន​អគ្គិភ័យ​មួយ​បាន​ឆាប់​ឆេះ​ឡើង​បណ្តាល​ឲ្យ​ផ្ទះ​ប្រភេទ​សំណង់​ថ្ម​ក្រោម​ឈើ​លើ មាន​ទំហំ​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ ​ត្រូវ​បាន​អគ្គិភ័យ​ឆាប់​ឆេះ​ទាំងស្រុង​៕​

អត្ថបទ៖ស្រីរ័ត្ន

សូមចុចអាន៖ ​ជនជាតិអាមេរិកកាំងម្នាក់ សរសើរការជួយសង្រ្គោះរបស់កងកម្លាំងកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម