ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី២៨តុលា កម្ពុជា ធ្វើតេស្តរកកូវីដ-១៩ លើមនុស្សបានជាង១៤ម៉ឺននាក់
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៨តុលានេះថា គិតត្រឹមថ្ងៃនេះ កម្ពុជា បានធ្វើតេស្តរកជំងឺកូវីដ-១៩ សរុបចំនួន១៨១២៧៥ តេស្តនៅលើមនុស្សសរុបចំនួន ១៤១ ៤២០ នាក់ ក្នុងនោះមានតេស្តវិជ្ជមាន២៩០នាក់។
លោកស្រី បានបន្តថា ចំនួនតេស្តទាំងនេះធ្វើនៅទីតាំងចំនួន៣រួមមាន នៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ នៅខេត្តសៀមរាប។

បើតាមក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ម៉ោង០៨និង០០នាទី ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រសួង បានរកឃើញករណីជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបកើនដល់២៩០នាក់ ក្នុងនោះមានអ្នកជំងឺសម្រាកនៅពេទ្យ៧នាក់ និងអ្នកជាសះស្បើយសរុប២៨៣នាក់ ។

ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា កុំចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ-១៩ ជាដំបូងបំផុត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


