គិត​ត្រឹម​ថ្ងៃ​ទី​២៨​តុលា​ កម្ពុជា ​ធ្វើ​តេស្ត​រក​កូ​វីដ​-១៩ ​លើ​មនុស្ស​បាន​ជាង​១៤​ម៉ឺន​នាក់​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃ​ទី​២៨​តុលា​ កម្ពុជា ​ធ្វើ​តេស្ត​រក​កូ​វីដ​-១៩ ​លើ​មនុស្ស​បាន​ជាង​១៤​ម៉ឺន​នាក់​

Published

on

លោកស្រី​វេជ្ជបណ្ឌិត យក់ ​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​តុលា​នេះ​ថា​ គិត​ត្រឹម​ថ្ងៃ​​នេះ ​កម្ពុជា​ បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​ សរុប​ចំនួន​១៨១២​៧៥ តេស្ត​នៅលើ​មនុស្ស​សរុប​ចំនួន ​១៤១ ៤២០ ​នាក់ ​ក្នុង​នោះ​មាន​តេស្ត​វិជ្ជមាន​​២៩០​នាក់​។​

លោក​ស្រី​ បាន​បន្ត​ថា​ ចំនួន​តេស្ត​ទាំងនេះ​ធ្វើ​នៅ​ទីតាំង​ចំនួន​៣​រួម​មាន នៅ​មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ វិទ្យាស្ថាន​សុខភាព​សាធារណៈ ​និង​មន្ទីរ​ពិសោធន៍ ​នៅ​ខេត្ត​សៀមរាប។​

បើតាម​ក្រសួងសុខាភិបាល ​បាន​ឲ្យ​ដឹង​ថា ​រហូតដល់​ម៉ោង​០៨​និង​០០​នាទី​ ព្រឹក​ថ្ងៃទី​២៨​ ខែ​តុលា​ ឆ្នាំ​២០២០ ​ក្រសួង ​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​២​នាក់​ទៀត ​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់​២៩០​នាក់ ​ក្នុង​នោះ​មាន​អ្នកជំងឺ​សម្រាក​នៅ​ពេទ្យ​​៧​នាក់​ និង​​អ្នកជា​សះស្បើយ​សរុប​​២៨៣​នាក់ ។​

ក្រសួងសុខាភិបាល​ នៅតែ​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា កុំ​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​ និង​ពិភព​លោក​ កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ​ដ៏​ខ្លាំងក្លា​នៅឡើយ។

គួរ​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា ​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​​ ជា​ដំបូង​បំផុត កាលពី​ថ្ងៃ​ទី​២៧​ ខែ​មករា ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​៕​

អត្ថបទ ៖ សំអឿន​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម