Connect with us

ព័ត៌មានជាតិ

អ្នករាយការណ៍​ពិសេស អ​.​ស​.​ប សរសើរ​កម្ពុជា ចំពោះ​វិធានការ​លើកកម្ពស់​សិទ្ធិ​ទទួលបាន​បរិស្ថាន​ស្អាត

បានផុស

នៅ

អ្នករាយការណ៍​ពិសេស អ​.​ស​.​ប សរសើរ​កម្ពុជា ចំពោះ​វិធានការ​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព​អនាម័យ និង​ប្រកបដោយ​ចីរភាព នេះ​ជាការ​លើក​ឡើង​របស់​ លោក David R. Boyd នៅក្នុង​កិច្ច​សន្ទនា​អន្តរ​កម្ម​របស់​គណៈកម្មាធិកា​រ​ទី​៣ នៃ​សម័យប្រជុំ​លើក​ទី​៧៥ របស់​មហាសន្និបាត​អង្គការ សហប្រជាជាតិ (​អសប​) កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។

បើ​តាម​លោក កែ សុវណ្ណ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅក្នុង​កិច្ចប្រជុំ​នោះ លោក David R. Boyd អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន​បាន​សរសើរ​រដ្ឋ​ជា​សមាជិក​របស់ អ​.​ស​.​ប រួមទាំង​កម្ពុជា​ផងដែរ ចំពោះ​ការចាត់​វិធាន ការលើកកម្ពស់​សិទ្ធិ​ទទួលបាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចីរភាព ហើយ​លោកអ្នក​ក៏មាន​ជំនឿ​ផង​ដែរ​ថា ឧ​ត្ត​មា​នុ​វត្ត​ន៍ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ជា​គំរូ ដល់​ជាការ​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ដទៃទៀត ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។

លោក កែ សុវណ្ណ អះអាង​ថា លោក David R. Boyd បាន​ដាក់​បញ្ចូល​គំរូ​របស់​កម្ពុជា​នៅក្នុង​កថាខណ្ឌ​ទី​១១ និង​៩២ នៅក្នុង​ឧបសម្ព័ន្ធ​នៃ​របាយការណ៍​ពិសេស​របស់​លោក ស្ដីពី​បញ្ហា​កាតព្វកិច្ច នៃ​សិទ្ធិមនុស្ស ពាក់ព័ន្ធ​ដល់​ការ​រីករាយ​ក្នុងការ​ទទួល​បាន​បរិ​ស្ថាន​ស្អាត មាន​សុវត្ថិភាព​មាន​អនាម័យ​និង​ប្រកបដោយ​ចីរភាព ដែល​ក្នុងនោះ​រំលេច​ពី​កម្ពុជា​នៅ​ចំណុច​មួយចំនួន​ដូចជា ​ទី​១, នៅ​ប្រទេស​កម្ពុជា​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត​មាន​សុវត្ថិភាព​មាន​អនាម័យ​និង​ប្រកបដោយ​ចីរភាព​ទទួលបាន​ការ​គាំទ្រ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ជា​ការ​លើក​ទឹក ចិត្តជា​ពិសេស​ដល់​សារៈសំខាន់​នៃ​ធម្មជាតិ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ​។ ទី​២, អនុលោម​តាម​កំណែទម្រង់​អភិបាលកិច្ច​បរិស្ថានរ​បស់​កម្ពុជា​សម្រាប់​កម្ម​វិធី​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​តំបន់​ព្រៃឈើ​មួយចំនួនធំ​ត្រូវបាន​ដាក់​ជា​តំបន់​ការពារ​ហើយ​តំបន់​សម្រាប់​អភិរក្ស​ជីវៈ​ចម្រុះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួង បរិស្ថាន​។ ជា​លទ្ធផល​ប្រព័ន្ធ​តំបន់​ការពារ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​គ្រប់​ប្រដាប់​លើដី​៣៩ ភាគរយ​នៃ​ផ្ទៃ​ប្រទេស​។

ទាក់ទង​បញ្ហា​នេះ​ដែរ លោក កែ សុវណ្ណ អគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ថា ការ​លើក​ឡើង​អំពី​ឧ​ត្ត​មា​នុ​វត្ត​របស់​កម្ពុជា​នៅក្នុង​របាយការណ៍​ខាងលើ គឺជា​សក្ខីភាព​បង្ហាញ​ឲ្យ​ឃើញច្បាស់​អំពី​ការ​ប្រាជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ ដើម្បី​គាំពារ​បរិស្ថាន​អភិរក្ស​ជីវៈ​ចម្រុះ​និង​កែទម្រង់​អភិបាលកិច្ច​បរិស្ថាន​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា តំបន់​ការពារ​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​បាន​កើន ឡើង​គ្រប​ដណ្តប់​លើ​ផ្ទៃដី​៤១ ភាគរយ​នៃ​ផ្ទៃ​ប្រទេស​។

​បើ​តាម​លោក កែ សុវណ្ណ កម្ពុជា​គឺជា​អ្នកគាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ព​ហុ​ភាគី និង​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បរិស្ថាន​អន្តរជាតិ​នានា​រួម​ទាំង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្ដីពី​បរិស្ថាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការ​ការពារ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ព្រមទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាជន​កម្ពុជា​។

លោក កែវ សុវណ្ណ បញ្ជាក់​ទៀត​ថា ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព គឺជា​សមាសភាគ​ចម្បង​មួយ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ហើយ​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​អង្គការ​សហប្រជាជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អនុវត្ត​បណ្ដា​វិធានការ​ដោះស្រាយ ដែល​រក្សា​ធនធានធម្មជាតិ​របស់​ខ្លួន ហើយ​ក្នុង​ពេល​មនុស្ស ដែល​ផ្ដល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ជាពិសេស​ដល់​ប្រជាជន​ងាយ​ទទួលរង​គ្រោះ​៕
ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម