Connect with us

ព័ត៌មានជាតិ

ផ្លូវ​៣៨​ខ្សែ​ ក្នុង​ក្រុង​សៀមរាប​ គ្រោង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន

បានផុស

នៅ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ ១២​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ដើម្បី​ពិភាក្សា​ឲ្យ​បាន​យល់​កាន់​តែ​ច្បាស់​អំពី​តម្រូវការ គោលជំហរ និង​គោលការណ៍ នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យមាន​គុណភាព​រឹងមាំ ក៏ដូចជា​នីតិវិធី​នៃ​ការផ្គត់ផ្គង់ ការ​ទូទាត់​ថ្លៃ សម្ភារ និង​ការជ្រើសរើស​សម្ភារ​សាងសង់​ប្រកបដោយ​ស្តង់ដារ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង​៣៨​ខ្សែ​នេះ នឹងត្រូវ​សាងសង់ ឡើង​ដោយ​អង្គភាព​ចំនួន​ប្រាំមួយ បែង​ចែកជា​កំណាត់ៗ ប្រកបដោយ​ភាពបត់បែន និង​ច្នៃប្រឌិត​ខ្ពស់ ចាក់​បេតុង​កៅស៊ូ​សមស្រប​តាម​ទំហំ​ចរាចរណ៍ និង​ការដឹក​ទំនិញ​ធ្ងន់ ឬ​ស្រាល ដោយ​ផ្ដោត​ជា​សំខាន់​លើ​គុណភាព ប្រសិទ្ធភាព និង​បញ្ចប់​គម្រោង​បាន​ទាន់​ពេល​វេលា​តាម​ការ​គ្រោងទុក។ ដើម្បី​ទទួលបាន​ផ្លូវ​មានគុណ​ភាពស្រប​តាម​ស្តង់ដារ​បច្ចេកទេស និង បញ្ចប់​គម្រោង​តាម​ការគ្រោងទុក ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ​ក៏ដូចជា​ឯកជន​ក្តី ត្រូវ​សហការគ្នា​ឱ្យបាន ជិតស្និទ្ធ​ក្នុងទិសដៅ​តែមួយ ពោលគឺ​៖ សាងសង់​ផ្លូវ​ឱ្យមាន​ប្រសិទ្ធភាព​និង​គុណភាព​រឹងមាំ និង​បញ្ចប់ គម្រោង​តាម​ផែនការ ដោយ​ប្រើប្រាស់​សម្ភារ​មាន​ស្តង់ដារ និង​ការផ្គត់ផ្គង់​សម្ភារ​បាន​ទាន់​តម្រូវការ​ផងដែរ​។

លើស​ពី​នេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ផងដែរ​ថា ប្រសិនបើ​អង្គភាព​សាងសង់​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ថា ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​របស់​ខ្លួន មិនបាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​សៀវភៅ​បន្ទុក អង្គភាព​នោះ​នឹង​មិន​ទទួលបាន​ការទូទាត់​ប្រាក់​ជាដាច់ខាត​។

សូម​ជម្រាប​ជូន​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំង ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប នេះ គ្រោង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នៅ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕
ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម