Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​នៅ​បុរី​ពិភពថ្មី​ត្រពាំងថ្លឹង​ជាង ៩០%​ ចាប់ផ្តើម​ចូល​មក​រស់នៅ​​ធម្មតា​​វិញ​

បានផុស

នៅ

ដោយ​មាន​ចំណាត់ការពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់លិចក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ពេលនេះ​ទឹកបានស្រកអស់ ១០០% ហើយ​ពលរដ្ឋ​ក៏​ចាប់ផ្តើម​ចូល​មក​រស់នៅធម្មតា​​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ជាប់គ្នាជា​ច្រើន​ថ្ងៃ​ដោយសារ​ឥទ្ធិពល​ព្យុះ​ តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញទទួលរងនូវការលិចលង់។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ក៏ទទួលរងនូវការលិចលង់លំនៅឋានយ៉ាងធ្ងន់ប្រមាណ១០០០ល្វែង ក្នុងចំណោមខ្នងផ្ទះ៣១១៣ល្វែង។

មន្ទីរសាធារណការ​រាជធានីភ្នំពេញ​ឲ្យ​ដឹង​ថា ក្រោយការបូមទឹកចេញឃើញថា មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ។ អ្វីដែលនៅសេសសល់ គឺ​ក្រុមការងារកំពុងបន្តបូមស្តារលូ បាញ់ទឹកលាងសំអាត កើបសំអាតភក់ សំរាម និងបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងបុរី ខណៈពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៩០% បានមកចូលរស់នៅតាមលំនៅដ្ឋានជាធម្មតាហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម