គិត​ត្រឹម​ថ្ងៃ​ទី​១៦​តុលា​នេះ​ ជំនន់​ទឹកភ្លៀង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៨​នាក់ ​និង​របួស​២​នាក់​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃ​ទី​១៦​តុលា​នេះ​ ជំនន់​ទឹកភ្លៀង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៨​នាក់ ​និង​របួស​២​នាក់​

Published

on

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បាន​ឲ្យ​ដឹងថា​ គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៨​នាក់ ​ក្នុងនោះ​ក្មេង​៨​នាក់​ និង​របួស​២​នាក់​។

តាម​របាយការណ៍​ដដែល​ បាន​បន្តថា ​ក្នុងចំណោម​មនុស្ស​ស្លាប់​ចំនួន​១៨​នាក់​នោះ​ មាននៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចំនួន​៧​នាក់ ព្រះសីហនុ​២​នាក់ ពោធិ៍សាត់​៣​នាក់ ប៉ៃលិន​១​នាក់ កំពង់ធំ​១​នាក់​ និង​កណ្ដាល​៤​នាក់​។​



ជំនន់​ទឹកភ្លៀង​នេះ ​បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាជន​ប្រមាណ ៥៣ ១៦៩​ គ្រួសារ​ ស្មើនឹង ​២១២ ៦៧៦​នាក់ និង​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​ប្រមាណ ៦ ២៩៨​ គ្រួសារ​ ស្មើនឹង​ ២៥ ១៩២​នាក់ ផ្ទះ​ប៉ះពាល់​ប្រមាណ ៥១១ ៣៣៩​ ខ្នង ផ្ទះ​ខូចខាត​៥២​ខ្នង សាលារៀន​លិច​ទឹក​៤៣៩​កន្លែង ស្រូវ​លិច​ទឹក​ប្រមាណ ១៣ ៧១៦​ ហិកតា ក្នុង​នោះ​ខូចខាត​ប្រមាណ ៦៧ ៤៩០​ ហិកតា ដំណាំ​រួមផ្សំ​លិច​ទឹក​ ៨៧ ៤៩០ ​ហិកតា ក្នុងនោះ ខូចខាត​ប្រមាណ ២៩ ៩៤៧​ ហិកតា វត្ត​អារាម​៦៨​ និង​អគារ​មន្ទីរពេទ្យ​៩​កន្លែង​។​

ជាមួយគ្នានេះដែរ​ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម ប្រមាណ​២៨៤​គីឡូ​ម៉ែត្រ ផ្លូវលំ​ជនបទ​១,៤៥៩​គីឡូម៉ែត្រ និង​ស្ពាន​លិច​ទឹក​ប្រមាណ​២៤​កន្លែង ទំនប់​ប៉ះពាល់​ប្រមាណ ២១.១​គីឡូក្រាម ​និង ប្រឡាយ​មេ​១៦៨.៩​គីឡូម៉ែត្រ ​ប្រឡាយ​រង​១២៨.៥​គីឡូម៉ែត្រ ប្រឡាយ​ស្រោច​ស្រព​៧៩.៦ គីឡូម៉ែត្រ​៕
អត្ថបទ ៖ ​សំអឿន​

សូមចុចអាន ៖ ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមស្រកចុះ

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម