ប្រើកូនទិញស្រាមិនបានក្លាយជាអំពើ​ហិង្សា​ក្នុង​គ្រួសារ ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ប្រើកូនទិញស្រាមិនបានក្លាយជាអំពើ​ហិង្សា​ក្នុង​គ្រួសារ ​

Published

on

មនុស្សចំនួន៣នាក់ បាន​រងរបួស និងត្រូវបាន​បញ្ជួន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយម្នាក់ទៀតត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០​២០ នៅចំការម្លិះ នាភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា អ្នករងរបួសទី១ឈ្មោះ យាំ សេងលី ភេទប្រុសអាយុ៤០ឆ្នាំ។ ទី២ជាប្រពន្ទ យាំ សេងលី និងទី៣ជាកូន។
 
លោកថា មូលហេតុដែលនាំឲ្យកើតជាអំពើហឹង្សាក្នុងគ្រួសារនេះ គឺផ្តើមឡើងដោយជនរងគ្រោះ ឈ្មោះយាំ សេងលី បានប្រើកូនប្រុសឲ្យទៅទិញស្រា ​ប៉ុន្តែកូនប្រុសមិនទៅក៏ទាញដំបងវាយកូន។

ពេលនោះប្រពន្ធឃើញ ក៏សួរនាំ​ ធ្វើឲ្យឈ្មោះ យាំ សេងលី ​ទាញដំបងវាយប្រពន្ធចំ​ចង្កេះបណ្តាលឲ្យ​ដួល​។ឃើញដូច្នេះឈ្មោះ ខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ដែលត្រូវជាប្អូនថ្លៃ យាំ សេងលី ឃើញយាំ  សេង​លី វាយក្មួយ និងបងស្រីនៅនឹងមុខបែបនេះ ក៏ទាញកាំបិតបុ័ងតោ កាប់ទៅលើ យាំ សេងលី ត្រូវចំសៀតថ្កា ខាងឆ្វេង និងក ដៃឆ្វេង រួចគេចខ្លួនបាត់។ បានមួយសន្ទុះនគរបាល ​ប៉ុស្តិ៍​ព្រែកថ្មី បានតាមចាប់​ខ្លួនជន​បង្ក​រួច​បញ្ជូន​អ្នក​រងគ្រោះ​ទៅ​ធ្វើការ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក ខណ្ឌ​ច្បារ​អំពៅ។ ចំណែក​ជនបង្កត្រូវ​បញ្ជូន​ទៅ​តុលាការ៕

​អត្ថបទ ៖ នរា
 

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ4 hours ago

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ព័ត៌មានជាតិ4 hours ago

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មានជាតិ5 hours ago

ទំព័រ​ហ្វេសបុក សម្តេចក្រឡាហោម ទម្លាយ​សកម្មភាព​លោក​ឆែម សាវុធ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង (Videos)

ព័ត៌មានជាតិ5 hours ago

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

ព័ត៌មានជាតិ6 hours ago

ក្រសួងមហាផ្ទៃ​ណែនាំ ពីវិធានការចេញចូល​ក្រសួង អំឡុង​ពេល​ទប់ស្កាត់​កូវីដ១៩

ព័ត៌មានពេញនិយម