Connect with us

ព័ត៌មានជាតិ

​មន្ត្រី​ចុះ​ពិនិត្យ វាយ​តម្លៃ​ផល​ប៉ះពាល់ ក្រោយ​ទឹកជំនន់​ នៅ​ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ

ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ត្រួត​ពិនិត្យ វាយ​តម្លៃ​ផល​ប៉ះពាល់ និង​ការ​ខូចខាត ដោយ​ទឹកជំនន់ លើ​ផ្លូវ​ជនបទ ​ ដោយ​ក្នុង​នោះ ក៏​បាន​ចាប់​ផ្ដើម​ជួសជុល​ផ្លូវ​ជា​បណ្ដើរ​ៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ផង​ដែរ។
 
​លោក ភួង សោភា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ជួសជុល​បន្ទាន់​ដើម្បី​តភ្ជាប់ សម្រួល​ចរាចរណ៍​ឡើង​វិញ ចំណុច​ភូមិ​ស្វាយ​ស និង ចំណុច​ដទៃ​ទៀត នៃ​កំណាត់​ផ្លូវ​ជនបទ​តាផូ ដែល​លាតសន្ធឹង​ក្នុង​ស្រុក​ស្វាយចេក និងស្រុកភ្នំស្រុក ។ ផ្លូវនេះមានប្រវែង៣០គីឡូម៉ែត្រ ហើយបានរង​ការខូចខាត ដោយទឹកជំនន់ កាលពីពាក់​កណ្ដាល​ខែតុលា កន្លងមក ​និងលំបាកដល់ការអ្នកដំណើរ និងការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ដោយអន្លើៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភួង សោភា មានប្រសាសន៍ថា យោង​ការ​ណែនាំ​​របស់​លោក​បណ្ឌិត​សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានឲ្យលោកដឹកនាំការងារឆ្លើយតបបន្ទាន់លើការ​សម្រួល​ចរាចរណ៍​ឡើង​វិញ​លើ​កំណាត់ផ្លូវជនបទ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជនបទ​ដែលរងការខូចខាតដោយទឹកជំនន់ ។

​លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត​​បន្ទាយមានជ័យ ប្រាប់​សារព័ត៌មាន​ថា គ្រោះទឹក​ជំនន់ឆ្នាំ២០​២០​នេះ បង្កឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ នៅ​ខេត្ត​បន្ទាយមានជ័យ ជាច្រើនបានទទួលរង​ផលប៉ះពាល់ និង​ខូចខាត ធ្វើឲ្យប្រជា​ពលរដ្ឋមិនអាចធ្វើដំណើរ និងដឹកជញ្ជូនបាន។

​លោក​ប្រធាន​មន្ទីរ បានបន្តថា ទឹកជំនន់ ក្នុងខេត្ត​បន្ទាយមានជ័យ ពីដើមខែតុលា ឆ្នាំ២០២០​ បានបង្ក​ផល​ប៉ះពាល់ និង​ខូចខាត​ច្រើន​វិស័យ ​ខណៈផ្លូវជនបទដែលខូចខាត​ធ្ងន់ធ្ងរ​ជាងគេ មានដូចជា ផ្លូវបត់ត្រង់ ផ្លូវ​តាឡំ ផ្លូវចំណោម ផ្លូវសាយ​សាម៉ន នៅស្រុកមង្គលបូរី ផ្លូវស្រែល្អ នៅស្រុកថ្មពួក ផ្លូវភ្នៀតនៅក្រុងសិរី​សោ​ភ័ណ ផ្លូវតាផូ នៅស្រុកស្វាយ​ចេក និងភ្នំ​ស្រុក​ជាដើម ហើយផ្លូវទាំងនេះ ត្រូវជួសជុលបន្ទាន់ផងដែរ៕

អត្ថបទ ៖ វ៉ាន់ ណាង


​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម១៤ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២០ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម