Connect with us

ព័ត៌មានជាតិ

ទន្លេ​ស្រែ​ពក​និង​សេសាន​កើន​ឡើង​បន្តិច ផ្ទុយពី​អាកាសធាតុខេត្តរតនគិរី​នៅធម្មតា​

បានផុស

នៅ

ថ្ងៃ​ទី​២៩ ខែ​តុលា​នេះ អាកាសធាតុ​នៅ​ខេត្ត​រតនគិរី​ទូទាំង​ខេត្ត​មាន​សភាព​មេឃ​ស្រទំ​ធ្លាក់​ខ្យល់​មកពី​ទិសខាងកើត​ តែ​មិន​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​នេះ​ទេ បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ ដែល​មាន​មូលដ្ឋាន​ជាប់​នឹង​ដង​ទន្លេ​ទាំងពីរ​ខ្សែ​នៅ​ថ្ងៃ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទាក់ទង​ទៅ​នឹង​ស្ថានភាព​ទឹកទន្លេ​ទាំងពីរ​ខ្សែ ​គឺ​ទន្លេ​ស្រែ​ពក​និង​ទន្លេ​សេសាន​ មាន​សភាព​ឡើង​ជាង​ថ្ងៃ​ពី​ម្សិល​បន្តិច​។ សម្រាប់​ទន្លេ​ស្រែពក​ នៅ​ស្ថានីយ​មុខ​វត្ត​លំផាត់​ឋិត​ក្នុង​ភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម ​ស្រុក​លំផាត់ មានការ​កើន​ឡើង​ដល់ ៦.៨៨​ម៉ែត្រ បើ​ធៀប​ទៅ​ថ្ងៃ​ពី​ម្សិលមិញ​មាន​កម្ពស់​ត្រឹមតែ ៤.៦០​ម៉ែត្រ ខណៈ​ដែល​កម្ពស់​ទឹក​ត្រូវ​ប្រកាស​អាសន្ន ១២.៥០​ម៉ែត្រ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក នូ ថេរ អភិបាលស្រុក​លំផាត់​នៅ​ព្រឹក​នេះ​។​

​ដោយឡែក​លោក ហេង ​សាវឿន អភិបាលស្រុក វើ​ន​សៃ ក៏បាន​បញ្ជាក់​ថា ​ទឹក​ទន្លេ​សេសាន​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២០​នេះ មាន​កម្ពស់​ទឹក​កើន​ឡើង ៤. ៤៨​ម៉ែត្រ បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​មាន​កម្ពស់​ត្រឹម ៤.១០​ម៉ែត្រ កម្ពស់​ទឹក​ប្រកាស​អាសន្ន ៨.៥០​ម៉ែត្រ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ក្រុង​បាន​លុង​គឺ​អាកាសធាតុ​មេឃ​ស្រទំ​មាន​ភ្លៀង​ធ្លាក់​រោយស្បៃ​តែ​មិន​បង្ក​លក្ខណៈ​ផលវិបាក​ដល់​ក្រុម​អាជីវករ​លក់ដូរ​នោះ​ទេ ​គឺ​ការ​ប្រកបមុខរបរ​អាជីវកម្ម​ប្រកប​ដោយ​បាន​យ៉ាង​រលូន​៕

អត្ថបទ៖ អ៊ុច សាវុធ

សូមចុចអាន៖ ​ភ្នំពេញ​ចាប់ផ្តើម​ភ្លៀង ហើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម