Connect with us

ព័ត៌មានជាតិ

សិង្ហ​បុរី រក្សា​បាន​ចំណាត់ថ្នាក់​ទី​២ ក្នុងចំណោម​ប្រទេស​ទាំង​១០ ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​

បានផុស

នៅ

​នេះ​ជា​ការ​បញ្ជាក់​របស់​លោក មៃ​ខើ​ល តាន់ កេង ស៊ី​ង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ចប់​អាណត្តិ ខណៈ​ដែល​លោក​បាន​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២០​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​ជំនួប​នោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។ ​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​កត់សម្គាល់​ឃើញ​ថា ឯកអគ្គរដ្ឋទូត និង​ស្ថានទូត​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់ និង​ធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម​ជាមួយនឹង​ក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្ត្រី​គ្រប់លំដាប់​ថ្នាក់ និង​ជាពិសេស​មាន​ទំនាក់ទំនង​ល្អ​ជា​មួយនឹង​ប្រជាជន​កម្ពុជា​។​

​នៅ​ក្នុង​ឱកាស​នោះ លោក មៃ​ខើ​ល តាន់ កេង ស៊ី​ង ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​ឯកឧត្តម​ចូ​លជួប​សម្តែង​ការគួរសម និង​ជម្រាបលា​នាពេលនេះ និង​បាន​សម្តែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ប្រជាជន​កម្ពុជា ចំពោះ​ការបាត់បង់​អាយុជីវិត និង​ទ្រព្យ ស​ម្ប​តិ្ត ក្នុង​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់​កាលពីពេល​ថ្មីៗ​នេះ ផងដែរ​។

​លោក​ឯកអគ្គរដ្ឋទូត​បាន​កត់សម្គាល់ថា បេសកកម្ម​ការទូតរ​យៈ​ពេល​៤​ឆ្នាំ​កន្លះ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ ដោយសារ​បាន​ទទួល​ការគាំទ្រ​ពី​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​សិង្ហ​បុរី មានការ​រីកចម្រើន ជាពិសេស​ទំហំ​ពាណិជ​កម្ម​ទ្វេភាគី នៃ​ប្រទេស​ទាំងពីរ​មានការ​កើន​ឡើង​ខ្ពស់​។ ទំហំ​វិនិយោគ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​សិង្ហ​បុរី រក្សា​បាន​ចំណាត់ថ្នាក់​លំដាប់​ទី​២ ក្នុងចំណោម​ប្រទេស​ទាំង​១០ ដែល​កំពុង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត​បានប​ញ្ជាក់​ទៀត​ថា ចំណែក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ បាន​អនុវត្ត​តាមរយៈ​ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​។ កាលពី​ឆ្នាំ​២០១៧ សមាជិក​ព្រឹទ្ធសភា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ស្វែងយល់​អំពី​សភា​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ហើយ​ឆ្នាំ​២០១៩ អនុប្រធាន​ទី​២ ព្រឹទ្ធសភា បាន​អញ្ជើញ​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៣៩ នៅ​ប្រទេស​សិង្ហ​បុរី​។ ប្រទេស​ទាំងពីរ​នឹង​បន្ត​ខិតខំ​ថែមទៀត ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទៀត​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី ​បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​លើ​គ្រប់​វិស័យ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ មានការ​រី​កចម្រើន​ឥត​ឈប់ឈរ ហើយ​កា​រីកចម្រើន​នេះ ស្តែង​ឡើង​តាមរយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​របស់​ថ្នាក់ដឹកនាំ​កំពូល មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​គ្រប់​លំដាប់ថ្នាក់ និង​បាន​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។ ជាពិសេស​ក្នុង​អាណត្តិ​បេសកកម្ម​របស់​លោក​ឯក​អគ្គរដ្ឋទូត សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម ការវិនិយោគ និង​ការ​មក​ទស្សនកិច្ច​របស់​ប្រជាជន​សិង្ហ​បុរី ដែល​មាន​ការកើនឡើង​ជា​លំដាប់​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២០​នេះ ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រទេស​មាន​ទំហំ​ជិត ០២​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ការវិនិយោគ​របស់​សិង្ហ​បុរី​នៅ​កម្ពុ​ជាមាន​ទំហំ​ដល់​ទៅ​២៥.៦ ភាគរយ​។ សម្តេច​សង្ឃឹមថា ក្រោយ​ជំងឺ​កូ​វីដ​១៩​នេះ ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ នឹង​បន្ត​រីកចម្រើន​ជា​បន្តបន្ទាប់​ថែមទៀត​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​បញ្ជាក់ដែរថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា ត្រៀមខ្លួន​ជានិច្ច​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ថ្មី និង​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​មកដល់ពេលនេះ ​មាន​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​ជាង​៦០០​ បាន​បើក​ដំណើរការ​ឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៩ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម