Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ជប៉ុន ប្រគល់​អំណោយ​ដល់​ជនរងគ្រោះ​ដោយ​សារ​ទឹកជំនន់

បានផុស

នៅ

អគ្គ​កុងស៊ុល នៃ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​នាំ​យក​អំណោយ​របស់​ប្រជាជន​ជប៉ុន ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ដែល​បាន​កំពុង​ស្នាក់នៅ​លើ​ទី​ទួល​សុវត្ថិភាព ចំនួន ៥កន្លែង ក្នុង​ក្រុង​សិរីសោភ័ណ ។

ប្រជាពលរដ្ឋ​ដែល​ទទួល​អំណោយ​មាន​ចំនួន​សរុប ៤៧១គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួល​បាន កម្រាល​ដេក១ ភួយ ១ និង ធុងទឹក​ជ័រ ១ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គ្រោះ​ទឹក​ជំនន់ ក្នុង​ខេត្ត​បន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹក​ថា អំណោយ​មនុស្សធម៌ របស់​ប្រជាជន​ជប៉ុន តាម​រយៈ​រាជរដ្ឋាភិបាល​ជប៉ុន និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជូន​ដល់​ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​បាន​ប្រគល់​ជូន​ដល់ប្រជាពលរដ្ឋរងគ្រោះ​ដោយ​ទឹក​ជំនន់​នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ ។

លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចូលរួម​ប្រគល់​អំណោយ​របស់​ជប៉ុន​ ដល់​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ រួមមានតង់វែង៤៦តង់ តង់​ដេក៦៣កេះ គុណ២ ស្មើ២៦តង់ ភួយ១៦ដុំ គុណ៣០ ស្មើ៤៨០ភួយ, កំរាលដេក៥០កេះ គុណ១០ ស្មើ​៥០០ កម្រាល ដុំព្រីភ្លើង២ដុំ ម៉ាស៊ីនភ្លើង២គ្រឿង ស្នប់ចម្រោះទឹក១០ធុងទឹក១០លីត្រ ២កេះ គុណ៥០ ស្មើ១០០ធុង។

លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថា ក្នុងនាម​រដ្ឋបាល​ខេត្ត ក៏ដូច​គណៈកម្មាធិការ​ខេត្ត​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​បាន​គោរព​ថ្លែង​អំណរគុណ ដល់​​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្ដល់​ជំនួយ​​​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ នេះ៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម