Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះសព ឪពុក​បង្កើត​រដ្ឋលេខាធិការក្រសួង​ការងារ​

បានផុស

នៅ

​​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះសព ឧបាសក ហេង ឃាង ដែល​មាន​ទីតាំងនៅ​ភូមិ​អំពិល ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​រំលឹក​ដែរ​ថា ឧបាសក ហេង ឃាង ត្រូវជា​ឪពុក​បង្កើត របស់ លោក​ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ឧបាសក ហេង ឃាង បានទទួល​មរណភាព នា​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​១៨​នាទី​យប់ ក្នុង​ជន្មាយុ​៧៦​ឆ្នាំ ដោយ​ជរាពាធ​។

​មរណភាព​របស់ ឧបាសក ហេង ឃាង គឺជា​ការបាត់បង់​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត នូវ​ឧ​ត្ត​ម​ស្វាមី ឪពុក​ជាទីគោរព​ស្រឡាញ់​ ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ដែល​មួយ​ជីវិត​របស់​ឧបាសិកា បាន​បូជា​កម្លាំងកាយ​ចិត្ត ស្មារតី និង​ពេលវេលា​ចូលរួមចំណែក ​ក្នុង​ការ​លើកស្ទួយ​នូវ​វិស័យ​ព្រះពុទ្ធសាសនា ។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋ​មន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក៏បាន​សម្តែង​នូវ​សមាន​ទុក្ខ​សោក​ស្តាយ អាឡោះអាល័យ​ក្រៃលែង និង​ចូលរួម​រំលែក នូវ​មរណទុក្ខ ជាមួយ លោក​ហេង សួរ និង​លោកជំទាវ រួមទាំង​ក្រុមគ្រួសារ បងប្អូន​កូនចៅ​ទាំងអស់ ចំពោះ​ការបាត់បង់​សមាជិកគ្រួសារ​នាពេលនេះ និង​បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ឆាប់​បាន​ចាប់បដិសន្ធិ ក្នុងឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​សូម​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ដដែល​នោះ បន្ទាប់ពី​បាន​បញ្ចុះសព​រួចរាល់​ម​ក​ ក៏មាន​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់ ៧​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ឧបាសក ហេង ឃាង ផងដែរ ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

សមាជិកណាតូ ថ្មីថ្មោង គាំទ្រគំនិតលោក Macron បញ្ជូនទ័ពទៅ អ៊ុយក្រែន

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១៧ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម