ព័ត៌មានជាតិ
សមាគមគ្រូពេទ្យ TYDA មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ចុះ MOU ដើម្បីធ្វើសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីធ្វើសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះជីវិតកុមារកម្ពុជា ហើយកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។

លោកវេជ្ជបណ្ឌិត Danis LAURENTនាយកមន្ទីរពេទ្យគន្ធបុប្ផាបានមានប្រសាសន៍ថា យើងទាំងអស់គ្នា ពិតជាមានភាពរីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនា (TYDA) ពេលកន្លងមក និងបន្តកិច្ចការមនុស្សធម៌ដ៏ល្អនេះ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។

ចំណែកលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មានលើកឡើងថា សមាគម TYDA និងមន្ទីរពេទ្យគន្ធបុប្ផាមានទស្សនៈវិស័យ និងគោលបំណងដូចគ្នា ដើម្បីផ្ដល់នូវការព្យាបាលគិតថ្លៃ ជួយសង្គ្រោះជីវិតកុមារ។ ដូច្នេះយើងត្រូវតែធ្វើការរួមគ្នា និងរក្សាកិច្ចសហប្រតិបត្តិការសកម្មភាពមនុស្សធម៌ល្អប្រពៃនេះ ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និងសប្បុរសជននានា ដើម្បីជួយសង្គ្រោះជីវិតកុមារឥតគិតថ្លៃ ព្រមទាំងលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជាផងដែរ។


សូមបញ្ជាក់ថា ការចុះ MOU រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដើម្បីសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌ ក្រោមវត្តមានរបស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងលោកវេជ្ជបណ្ឌិត Danis LAURENTនាយកមន្ទីរពេទ្យគន្ធបុប្ផា និងមានការចូលរួមពីសំណាក់សាស្ត្រចារ្យ វេជ្ជបណ្ឌិតជាច្រើនរូបទៀត។ នាឱកាស នោះផងដែរ លោក ស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថវិកាចំនួន៨០ លានរៀល និងម៉ាសចំនួន៥ ម៉ឺនជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។


បន្ទាប់ពីពិធីចុះ MOU លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជនព្រមទាំងក្រុមការងារបានសួរសុខទុក្ខ និងចែកអាហារ ភេសជ្ជៈ ដល់អ្នកជំងឺជាកុមារប្រកបដោយទឹកចិត្តសប្បុរសធម៌ និងបរិយាកាសស្និទ្ធស្នាល៕





អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


