Connect with us

ព័ត៌មានជាតិ

សមាគម​គ្រូពេទ្យ TYDA មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ចុះ MOU ដើម្បី​ធ្វើ​សហប្រតិបត្តិការ​លើ​សកម្មភាព​មនុស្សធម៌​

បានផុស

នៅ

​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​ធ្វើ​សហប្រតិបត្តិការ​លើ​សកម្មភាព​មនុស្សធម៌ ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ហើយ​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត Danis LAURENT​នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​មានប្រសាសន៍ថា យើង​ទាំង​អស់​គ្នា​ ពិតជា​មាន​ភាព​រីករាយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នា (TYDA) ពេល​កន្លងមក និង​បន្ត​កិច្ចការ​មនុស្សធម៌​ដ៏​ល្អ​នេះ​ ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។​

​ចំណែក​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) មាន​លើកឡើងថា សមាគម TYDA និង​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​ទស្សនៈ​វិស័យ និង​គោលបំណង​ដូចគ្នា ដើម្បី​ផ្ដល់​នូវ​ការព្យាបាល​គិតថ្លៃ ជួយសង្គ្រោះ​ជីវិត​កុមារ​។ ដូច្នេះ​យើង​ត្រូវតែ​ធ្វើការ​រួមគ្នា និង​រក្សា​កិច្ចសហប្រតិបត្តិការ​ស​កម្ម​ភាព​មនុស្សធម៌​ល្អ​ប្រពៃ​នេះ ដើម្បី​ចូលរួម​ជា​មួយនឹង​រាជរដ្ឋាភិបាល និង​សប្បុរសជន​នានា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​ឥតគិតថ្លៃ ព្រមទាំង​លើកស្ទួយ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា ការចុះ MOU រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ដើម្បី​សហប្រតិបត្តិការ​លើ​សក​ម្ម​ភាព​មនុស្សធម៌ ក្រោម​វត្តមាន​របស់​លោក​ស្រី ពេជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​លោក​វេជ្ជបណ្ឌិត Danis LAURENT​នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មានការ​ចូលរួម​ពី​សំណាក់​សាស្ត្រ​ចា​រ្យ វេជ្ជបណ្ឌិត​ជាច្រើនរូប​ទៀត​។ ​នា​ឱកាស នោះ​ផង​ដែរ​ លោក ស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៨០ លាន​រៀល និង​ម៉ាស​ចំនួន​៥ ម៉ឺន​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ​។​

​បន្ទាប់ពី​ពិធី​ចុះ MOU លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត និង​សប្បុរសជន​ព្រមទាំង​ក្រុមការងារ​បាន​សួរសុខទុក្ខ និង​ចែក​អាហារ ភេសជ្ជៈ ដល់​អ្នកជំងឺ​ជា​កុមារ​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ និង​បរិយាកាស​ស្និទ្ធស្នាល​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម