ព័ត៌មានជាតិ
រាជរដ្ឋាភិបាលមិនទុក្ខឲ្យពលរដ្ឋណាម្នាក់នៅឯកាឡើយ ទោះនៅទីជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ
ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែងគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ពលរដ្ឋទូទាំងប្រទេសជាធំដោយមិនទុកឲ្យពលរដ្ឋណាម្នាក់នៅឯកាឡើយទោះនៅទីជនបទដាច់ស្រយាលយ៉ាងណាក៏ដោយ។
លោក វង សូត ថ្លែងបែបនេះនៅទីស្ដីការក្រសួង ខណៈពេល អនុញ្ញាតឱ្យលោកស្រី ក្លែង ខូណាន (Claire Conan) នាយិកាអង្គការស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក វង សូត បានថ្លែងថា ជាការពិតណាស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វារតែងតែគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាធំ។ ទោះនៅទីណាក៏ដោយឲ្យតែមានពលរដ្ឋរងគ្រោះឬជួបទុក្ខអាសន្នទោះដល់ទីតំបន់ដាច់ក្រយាលណាក៏ដោយក៏មានវត្តមានសម្តេចទាំងទ្វេចុះទៅដល់ទីនោះពិសេស មួយរយៈនេះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រាប់ម៉ឺនគ្រួសារ។
លោកបន្តថា សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចុះជួបប្រជាពលរដ្ឋផ្ទាល់ ដោយនាំអំណោយនិងស្បៀងផ្ទាល់តែម្តង ខណៈពេលប្រជាពលរដ្ឋជួបការលំបាកនិងរងគ្រោះដោយទឹកជំនន់។ ប៉ុន្មានសប្តាហ៍នេះ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះផ្ទាល់ដោយនាំអំណោយនិងស្បៀងដើម្បីជួយដោះស្រាយទាន់ពេលវេលា និងសម្រួលបន្ទុកដល់ប្រជាពលដ្ឋដែលកំពុងរងគ្រោះដោយកូវីដ១៩និងជំនន់ទឹកភ្លៀង ក្នុងខេត្តមួយចំនួននៃប្រទេស កម្ពុជា។
និយាយរួមមកគឺ សម្តេចតេជោ បានដឹកនាំប្រទេសកម្ពុជាតាំងពីបាទដៃទទេក្រោយបញ្ចប់ភ្លើងសង្គ្រាមបានទាំងស្រុង ហើយទំរាំរកសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិដូចបច្ចុប្បន្ននេះគឺលំបាកខ្លាំងណាស់។ សម្តេចតែងតែចាត់ទុក្ខសេចក្តីសុខទុក្ខរបស់ពលរដ្ឋគឺជាសុខទុក្ខរបស់សម្តេចទាំងទ្វេដែរ។
ទន្ទឹមនឹងនេះដែរ លោកស្រី ក្លែង ខូណាន (Claire Conan) នាយិកាអង្គការស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជាបានថ្លែងនូវការកោតសរសើរពីការរីកចម្រើនពិសេសភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលកត្តាទាំងនេះគឺមកពីមានមេដឹកនាំល្អមានភាពឆ្លាតវៃដែលស្រឡាញ់ប្រជាជន និងគិតសុខទុក្ខប្រជាជនប្រាថ្នាចង់បានតែម្ដង៕
ដោយ ៖ វិមាន
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះស្ថានីយប្រេងឥន្ធនៈនៅខេត្តព្រះវិហារ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ភ្លៀងមួយមេលើកដំបូងធ្វើឲ្យផ្ទះពលរដ្ឋ៣៣ខ្នងរលំ និងប៉ើងដំបូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
នយោបាយ៣ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ