Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ដែល​រងគ្រោះ​ដោយ​ការ​លិចលង់ មិនទាន់​ទទួល​អំណោយ សូម​មក​ទំនាក់ទំនង​ទី​ស្នាក់ការ​ CPP

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​បានប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​នា​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ហើយ​មិនទាន់​បានទទួល​អំណោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឬ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ស្បៀងអាហារ បងប្អូន​អាចមក​ធ្វើ​ទំនាក់ទំនង​មក​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតាម​សង្កាត់​និង​ខណ្ឌ​នានា នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បីអោយ​អាជ្ញាធរ​បាន​ជួយ​ជា​ស្បៀងអាហារ​ទាន់ពេល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​បែបនេះ​រប​ស់លោក​ឃួ​ង ស្រេង បាន​ធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​២៩ ​ខែតុលា​ ឆ្នាំ​២០២០​នេះ ខណៈ​ដែល​លោក​និង​លោកស្រី​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥៩៣​គ្រួសារ នៅ​ខណ្ឌមានជ័យ​ដែល​ទទួលរង​គ្រោះ​ដោយ​ការ​លិចលង់​ដោយ​ទឹកជំនន់​នាពេល​កន្លងមកនេះ។

លោក​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើក​ឡើង​ថា ​អំណោយ​ដែល​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ទាំង​៥៩៣ គ្រួសារ​នេះ គឺ​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​អំពី​ការ​យកចិត្តទុកដាក់ ក្នុងការ​សម្រាល​ការលំបាក វប្បធម៌​នៃ​ការ​ចែករំលែក ជាការ​ចូលរួម​គាំពារ​ដោះស្រាយ​ដោយ​ផ្ទាល់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី​គឺ​មិនត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់​បានឡើយ​។

លោក​ពេជ្រ កែវ​មុនី​ អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ខណ្ឌមានជ័យ ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ១៦៨៩​គ្រួសារ ស្មើនឹង​៥​សង្កាត់ ក្នុងនោះ​រួមមាន សង្កាត់​ចាក់អង្រែលើ សង្កាត់​ចាក់អង្រែ​ក្រោម សង្កាត់​បឹងទំពុន​ទី​១ សង្កាត់​បឹងទំពុន​ទី​២​និង​សង្កាត់​ស្ទឹងមានជ័យ ហើយ​មកដល់ពេលនេះ អាជ្ញាធរ​ខណ្ឌ​និង​សប្បុរសជន​បាន​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងនេះ​បាន​ចំនួន​៩​លើក​ហើយ ស្មើនឹង​១០៩៦​គ្រួសារ ហើយ​នេះ​ជា​លើក​ទី​១០ ដែល​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​បាន​ប្រគល់ជូន​នាពេលនេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម