Connect with us

ព័ត៌មានជាតិ

លោ​ក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ​៖ ស្មារតី​សាមគ្គីភាព​ស្មោះត្រង់​ជានិច្ច ក្នុងនាម​ជា​ខ្មែរ​តែមួយ​

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ បាន​ថ្លែង​ថា ស្មារតី​សាមគ្គីភាព​ស្មោះត្រង់​ជានិច្ច ក្នុងនាម​ជា​ខ្មែរ​តែមួយ​ដែល​កម្លាំង​អាវុធ​ទូទាំង​រាជធានី​និង​ផ្ទៃ​ប្រទេស​បាន​កំពុងតែបន្ត​អនុវត្តន៍​ដោយ​សហការ​ដ៍​ស្អិតរ​មួ​ត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មានការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​បានការ​គាំទ្រ ពី​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​រួមមាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កង​នគរបាល​ជាតិ កងពលតូច​ថ្មើរជើង​លេខ​៧០ សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ក៏ដូចជា​កម្លាំង​ប្រជា​ការពារ សរុប​ប្រមាណ​៥០០​នាក់ បាន​ចុះ បោស លាង​សម្អាតផ្ទះ និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​បុរី VIP ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​បុរី​ទាំងមូល ដែល​បាន​ជម្លៀស​ទៅ​រស់នៅ​ទីទួល​សុវត្ថិភាព​អស់​មួយ​រយៈ និង​ទើប​ចូល​មក​កាន់​លំនៅឋាន​វិញ​ក្រោយពី​ទឹក​ស្រក ហើយ​មានការ​ខូចខាត​សម្ភារៈ ផ្ទះ​និង​ផ្លូវថ្នល់​ប្រឡាក់​ភក់ជ្រាំ ប្រព័ន្ធ​លូ​មួយចំនួន​ត្រូវ​ស្ទះ រួមជាមួយ​សម្រាម​ពាសពេញ​គ្រប់​ទីកន្លែង​។

ដោយឡែក​នៅក្នុង​យុទ្ធនា​ការ​ជួយ​បោស​លាង​សម្អាតផ្ទះ និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ ជូន​ដល់​ប្រជាពលរដ្ឋ នា​ពេលនេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​ចូលរួម​ចំនួន​២០០​នាក់ និង​សម្ភារៈ មាន ឡានទឹក ប៉ែល ចប បង្គី អំបោស ថង់​ច្រក​សម្រាម​គ្រប់​ដៃ រួមជាមួយ​កម្លាំងចម្រុះ​ដទៃទៀត​ដូចខាងលើ យកចិត្តទុកដាក់ បម្រើ​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្មារតី​សាមគ្គីភាព ក្នុងនាម​ជា​ខ្មែរ​តែមួយ​។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​នាំ​យក​អាហារសម្រន់​មាន​នំ​ប៉ាវ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ទឹក​សុទ្ធ ចែក​ជូន​ក្រុមការងារ បរិភោគ​គ្រប់ៗ​គ្នា ដូច​តាម​ទម្លាប់​ដែល​លោក​តែងតែ​ធ្វើ​ក្នុង​រយៈកាល​កន្លងមក ប្រកបដោយ​មនោសញ្ចេតនា រីករាយ​ស្និត​ស្នាល​។

ក្រោយពេល​បោស​លាង​សម្អាត​ចប់ បុរី​ទាំងមូល​ប្រែជា​ជ្រះ​ស្អាត​ឡើងវិញ ហើយ ប្រជាពលរដ្ឋ​ក៏​សប្បាយចិត្ត​យ៉ាង​ខ្លាំង​និង បាន​ថ្លែង​ការ​កោតសរសើរ​និង​អរគុណ​កម្លាំង​ចម្រុះ អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ថ្នាក់ដឹកនាំ តែងតែ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​និង​បម្រើ​ពួកគាត់​គ្រប់ពេលវេលា​មិន​ថា​យប់​ថ្ងៃ​៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម