Connect with us

ព័ត៌មានជាតិ

សូម​សរសើរ ប្រជាពលរដ្ឋ​ដែល​ចូលរួម​ប្រមូល​សំរាម​ជាមួយ​អាជ្ញាធរ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ចាប់តាំងពី​បងប្អូន​កម្មករ​ប្រមូល​សំរាម​និង​អ្នកបើកបរ​រថយន្ត​ដឹក​សំរាម​នាំគ្នា​ធ្វើ​កូដកម្ម​មិន​ចុះមក​ប្រមូល​សំរាម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​លោក​មានការ​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម​រហូតដល់​ស្ម័គ្រ​ចិត្ត​ចូលរួម​សកម្មភាព​ប្រមូល​សំរាម​ជាមួយ​អាជ្ញាធរ​ថែម​ទៀតផង​។

ជាក់ស្តែង​នៅ​ថ្ងៃទី​៣១​ ខែតុលា​នេះ​ គេ​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាននាំគ្នា​ចូលរួម​ប្រមូល​សំរាម​ជាមួយ​អាជ្ញាធរ​សង្កាត់​ដើម្បី​ឲ្យ​មូលដ្ឋាន​សង្កាត់​គ្មាន​សំរាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​ពី​លោក​យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​ភូមិ​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​បាន​ចូលរួម​ប្រមូល​សំរាម​ពិសេស​ចេះ​ទុកដាក់​និង​វិច​ខ្ចប់​សំរាម​បានល្អ​ទៀតផង​។

លោក​ចៅសង្កាត់​បន្ត​ថា លោក​មាន​ក្តីរំភើប​រីករាយ​ពេល​មានការ​ចូលរួម​ថែរក្សា​បរិស្ថាន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​។

ទាក់ទិន​និង​ករណី​ខាងលើនេះ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ថ្លែងថា ក្នុងអំឡុង​ពេល​ដែល​ប​ង​ប្អូន​កម្មករ​អតីត​ស៊ិ​ន​ទ្រី មិន​បានមក​ប្រមូល​សំរាម គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​លោក​បាន​លះបង់​ពេលវេលា​ចូលរួម​ទុកដាក់​និង​វិច​ខ្ចប់​សំរាម​បានល្អ ខុសពី​មុន​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​នាំយក​សំរាម​បោះចោល​តាម​ដងផ្លូវ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ​និង​ថែមទាំង​ជះក្លិន​ស្អុយ​ទៀតផង​។

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​លោក​ចូលរួម​ថែរក្សា​បរិស្ថាន​ក្នុង​មូលដ្ឋាន​របស់​យើង​ជា​រៀង​រហូត​ ដើម្បី​ឲ្យ​មូលដ្ឋាន​ខណ្ឌ​យើង​គ្មាន​សំរាម​សូម្បីតែ​បន្តិច​៕
ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម