Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​ ៖ លោក Bilahari Kausikan ជា​មន្ត្រី​ការបរទេស​សិង្ហ​បុរី ដែល​មាត់​ដាច ​

បានផុស

នៅ

​លោក ពុ​យ គា អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​អ្នកកាសែត​ជើងចាស់​មួយ​រូប បច្ចុប្បន្ន​​ជា​អ្នក​រាយការណ៍​ឲ្យ​កាសែត​ក្យូ​ដូ​ជប៉ុន ​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា លោក Bilahari Kausikan ជា​មន្ត្រី​ការ​បរទេស​សិង្ហបុរី​មួយ​រូប ដែល​តែង​ព្យាយាម​និយាយ​យ៉ាងណា ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ជាតិ​និយម គាត់​ជា​មន្ត្រី​ការបរទេស​មាត់ដាច សំដី​ថ្លោស ឫក​ឆ្នើម និង​ពើងទ្រូង និយាយ​មិន​ដឹង​ពី​លទ្ធ​ផល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់ លោក ពុ​យ គា បន្ទាប់ពី​ក្រុម​អតីត​អ្នកការទូត​កម្ពុជា បាន​សរសេរ​លិខិត​ចំហ​មួយ​សម្ដែង​ក្តី​ឈឺចាប់​ចំពោះ​ លោក ប៊ី​ឡា​ហារី កូ​ស៊ី​ខាន់ (Bilahari Kausikan) អតីត​លេខា​អចិន្ត្រៃយ៍ នៃ​ក្រសួងការបរទេស​សិង្ហ​បុរី ដែល​ចង់​ឲ្យ​ដក​កម្ពុជា​ចេញពី​អាស៊ាន​។​

លោក ពុ​យ គា លើក​ឡើង​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ មានការ​ជជែក និង​សរសេរ​បកស្រាយ​តទៅ​តម​ក រ​វាង​អតីត​អ្នកការទូត​ដែល​ចូលនិវត្តន៍ និង​អ្នកការទូត​ដែល​កំពុង​បំពេញ​តួនាទី​បច្ចុប្បន្ន​របស់​កម្ពុជា និង​អតីត​អ្នកការទូត​មួយរូប​របស់​សិង្ហ​បុរី ដែល​បានធ្វើ​អត្ថាធិប្បាយ​ចង់​ឲ្យ​អាស៊ាន​បណ្ដេញ​កម្ពុជា និង​ឡាវ​ចេញពី​អាស៊ាន ដោយ​ភ្ជាប់​ប្រទេស​២​នេះ​ទៅ​នឹង​ចិន។ លោក​ថា ក្នុងនាម​ជា​អ្នក​សារព័ត៌​មាន​កម្ពុជា​មួយ​រូប ដែល​បាន​តាមដាន​កិច្ចការ​អាស៊ាន​រយៈពេល​ជាង​២២​ឆ្នាំ​កន្លង​មក​នេះ លោក​តែង​កត់សម្គាល់ “​នរណា ​ជា​នរណា = who is who?” នៅ​ក្នុង​អាស៊ាន ហើយ​លោក​ក៏​ស្វែង​យល់​ត្រួសៗ​ អំពី​អតីត​មន្ត្រី​ការទូត​សិង្ហបុរី​រូប​នេះ​ផង​ដែរ​។​

​បើតាម ​លោក ពុ​យ គា លោក Bilahari Kausikan ត្រូវ​បាន​សារព័ត៌មាន​សិង្ហបុរី​ខ្លួនឯង (The Straight Times) ឲ្យ​រហស្សនាម​ថា “Singapore’s undiplomatic diplomat” មានន័យថា ជា​អ្នកការទូត​មិនមែនជា​អ្នកការទូត ឬ​សម្រាយ​ថា ជា​អ្នកការទូត​ដែល​ចេះតែ​និយាយ​ដូច​មែនទែន​ចឹ​ង គ្មាន​ខ្វល់​ពី​ផលវិបាក​នឹង​កើតមាន​ឡើយ។

លោក Bilahari Kausikan “​ត្រូវ​បាន​អ្នកនយោបាយ​នៅ​សិង្ហ​បុរី​សម្គាល់​ថា គាត់​តែង​ព្យាយាម​និយាយ​យ៉ាង​ណា ដែល​បង្ហាញ​ថា គាត់​ជា​អ្នក​ជាតិនិយម​មួយ​រូប​របស់​សិង្ហ​បុរី។ គាត់​ចូលចិត្ត​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លើ​នយោបាយ​ការបរទេស​សិង្ហ​បុរី ចូលចិត្ត​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ហើយ​ក៏​ជា​មន្ត្រី​ការបរទេស​សិង្ហបុរី​មួយរូប ដែល​មាត់ដាច សំដី​ថ្លោស ឫក​ឆ្នើម និង​ពើងទ្រូង​”​។

​តាម​ការអង្កេត​របស់​លោក​លើ​វិស័យ​ការទូត ឬ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​សិង្ហ​បុរី លោក ពុ​យ គា ចាប់អារម្មណ៍​ទៅលើ​ចំណុច​ចៃដន្យ​មួយ គឺ​សំដី​របស់ លោក Bilahari Kausikan បាន​ធ្វើ​ឡើង ​ក្រោយពី​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា គឺ​លោក Michael Tan ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា (២០១៦) បាន​បី​ខែ ហើយ​ឥឡូវនេះ ​មុន​លោក Michael Tan ត្រូវ​បញ្ចប់​អាណត្តិ​រយៈពេល​២​ខែ​ខាងមុខនេះ ស្រាប់តែ​ លោក Bilahari Kausikan និយាយ​ដូច្នេះ​ម្ដងទៀត​។

លោក​យល់ថា ការ​អត្ថាធិប្បាយ ឬ​ការ​បញ្ចេញ​ទស្សនៈ​របស់ លោក Bilahari Kausikan ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​មួយ​រូប មិនមែន​ជា​ជំហរ​របស់​សិង្ហ​បុរី ហើយក៏​មិនមែនជា​រឿង​ដែល​សិង្ហ​បុរី ជា​ប្រទេស​ស្ថាបនិក​មួយ​របស់​អាស៊ាន​តាំងពី​ឆ្នាំ​១៩៦៧ គួរ​ធ្វើ​បែបនេះ​ដែរ ព្រោះ​វា​នឹង​នាំ​ឲ្យ​អាស៊ាន​បែកបាក់ និង​ដួល​រលំ​តែម្ដង​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារកីឡាគ្រប់ប្រភេទ សង្ហារឹម សម្ភារបរិក្ខាបច្ចេកទេសព័ត៌មានវិទ្យា និងមិនមែនមែនព័ត៌មានវិទ្យា ឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អ៊ីស្រាអែល យល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន ៧០០នាក់

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ចិន ត្រៀមបន្ថែមរោងចក្រវៃឆ្លាតដល់ ១០០ ត្រឹមឆ្នាំ ២០២៦

ព័ត៌មានជាតិ៥ នាទី មុន

គណៈមេធាវីកម្ពុជា បង្កើតក្រុមមេធាវីជួយដោះស្រាយបញ្ហាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុន CIC មិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ប៉ូលិស ថៃ ដាក់ទោសភេទទី ៣ ម្នាក់ជាប់ពន្ធនាគារ ៥ ឆ្នាំ ក្រោមបទចោទប្រកាន់ថតរូបស៊ិចស៊ីមុខទីសក្ការៈ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម