មកដល់ពេលនេះ​ មាន​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​រុស្សី​ ប្រមាណ​៥០០​នាក់​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

មកដល់ពេលនេះ​ មាន​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​រុស្សី​ ប្រមាណ​៥០០​នាក់​

Published

on

​រហូតមកដល់​ពេលនេះ​ មាន​និស្សិត​កម្ពុជា​ប្រមាណ​៥០០​នាក់​ហើយ​ បាន​ទៅ​សិក្សា​នៅ​សហព័ន្ធ​រុស្សី​។​

លោកស្រី អ៊ី​រី​ណា ក្សា​ទ្សូ​លី​ណា នាយិកា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ និង​វប្បធម៌​រុស្សី ​បាន​មាន​ប្រសាសន៍​ថា ​ក្នុងចំណោម​និស្សិត​ខ្មែរ​ទៅ​សិក្សា​នៅ​សហព័ន្ធ​រុស្សី​ប្រមាណ​៥០០​នាក់​នោះ ​ក្នុងនោះ​សិក្សា​ទៅលើ​មុខវិជ្ជា​ផ្នែក​វេជ្ជសាស្ត្រ សំណង់​ស៊ីវិល ស្ថាបត្យកម្ម វិស្វកម្ម​យន្តហោះ​ និង​ផ្សេងៗ​ទៀត​។​

​ ​លោកស្រី​ បាន​បន្តទៀតថា ​ក្នុងចំណោម​មុខវិជ្ជា​ទាំងនោះ ​មុខវិជ្ជា​ដែលមាន​ការពេញនិយម​សម្រាប់​និស្សិត​ខ្មែរ​រួមមាន ​សំណង់​ស៊ីវិល ថាមពល​នុយក្លេអ៊ែរ​ និង​វិស្វកម្ម​យន្តហោះ​ជាដើម​។​

​ ​លោកស្រី ​បាន​បន្ថែមទៀតថា​ សម្រាប់​ឆ្នាំ​២០២០​នេះ ​សហព័ន្ធ​រុស្សី​ បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​ចំនួន​១៥​កន្លែង​ ក្នុងនោះ​មាន​៤​នាក់ ​រៀន​ផ្នែក​វេជ្ជសាស្ត្រ​ កំពុង​រៀន​តាម​អន​ឡាញ ​ដើម្បី​ត្រៀម​ចេញទៅ​សិក្សា​នៅ​រុស្សី​ ពេល​ចប់​កូ​វីដ​។​

​លោកស្រី ​បាន​អំពាវនាវ​ដល់​និស្សិត​កម្ពុជា​ដែលមាន​បំណង​ចង់​ទៅ​សិក្សា​នៅ​សហព័ន្ធ​រុស្សី ​ត្រូវ​មក​ទំនាក់ទំនង​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ និង​វប្បធម៌​រុស្សី​ ដើម្បី​ត្រៀម​ភាសា​រុស្សី​ និង​ត្រៀម​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​រុស្សី​។​

​លោក អាណា​តូ​លី បូ​រ៉ូ​វី​ក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ ប្រចាំ​នៅ​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ នៅ​ក្នុង​អាណត្តិ​របស់​លោក​នឹង​បន្ត​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​រុស្សី​កម្ពុជា​លើ​គ្រប់​វិស័យ​ដូចជា​ កិច្ច​ពិភាក្សា​នយោបាយ កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច​វប្បធម៌​ និង​ការអប់រំ​។​

​ជាមួយគ្នានេះដែរ​ លោក​ទូត ​បាន​បន្តទៀតថា ​នៅក្នុង​អាណត្តិ​របស់​លោក លោក​នឹង​ជួយ​កៀរគរ​អ្នក​វិនិយោគ​រុស្សី ​ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​ ខណៈ​បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​រុស្សី​តិច​តួច​ប៉ុណ្ណោះ​កំពុង​រកស៊ី​នៅ​ប្រទេស​កម្ពុជា​៕

អត្ថបទ ៖ ​សំអឿន​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ2 mins ago

កសិករ​ដាំ​ល្ហុង​លើ​ផ្ទៃដី​១​ហិកតា​ ទទួល​បាន​ផល​ចាប់ពី​២០​តោន​ទៅ​២៥​តោន

ព័ត៌មានជាតិ11 mins ago

ខែធ្នូ ឆ្នាំ​២០២០ ផលិតកម្ម​ចិញ្ចឹមសត្វ​ទាំង​ជា​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧស្សាហកម្ម​មាន​សន្ទុះ​កើនឡើង​ធៀប​នឹង​ឆ្នាំមុន

ព័ត៌មានជាតិ21 mins ago

ចង់​ដឹង​ទេតើ​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​ និង ​ជំងឺ​ផ្តាសាយ​ មាន​លក្ខណៈ​ខុសគ្នា​ត្រង់​ណាខ្លះ

ព័ត៌មានជាតិ30 mins ago

ក្រសួង​អប់រំ​ បើក​វេទិកា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដំបូង​នៅ កម្ពុជា

ព័ត៌មានជាតិ55 mins ago

នាយករដ្ឋមន្ត្រី​ដាក់​បញ្ជា​អោយ​បង្ហាញ​អត្តសញ្ញាណ​អ្នកពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានពេញនិយម