ព័ត៌មានជាតិ
ឈប់រថយន្តទម្លាក់កេសសង្ស័យចោល អ្នកជិតខាងបើកមើលភ្ញាក់ផ្អើល រាយការទៅសមត្ថកិច្ច
ភ្នំពេញ៖សពទារកម្នាក់ត្រូវបានគេដាក់ក្នុងកេះក្រដាសបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើចិញ្ចើមផ្លូវជាប់របងវិឡាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ ផ្លូវលេខ៧៤ ភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាសាកសពទារក ពុំស្គាល់ឈ្មោះនិង ទីលំនៅ។
បើតាមស្រ្តីម្នាក់ឈ្មោះគង់ រដ្ឋា រស់នៅសង្កាត់ផ្សារកណ្ដាលទី២ខណ្ឌដូនពេញរាជធានីភ្នំពេញ បានបំភ្លឺថា នៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោងប្រហែល១០និង៣០នាទី នាងបានឃើញរថយន្តមួយគ្រឿង(មិនស្គាល់ម៉ាក និងមិនច្បាស់ពណ៌)ឈប់នៅចំនុចកើតហេតុ ដោយមានមនុស្សដើរចុះឡើង មួយសន្ទុះរថយន្តនោះក៏បានបើកចេញទៅ ស្រាប់តែឃើញកេសក្រដាសរាងបួនជ្រុង ហើយឃើញក្មេងៗដើរកាត់យកជើងទាត់រួចនាំគ្នាដើរហួស។ ដោយមិនអស់ចិត្តនាងនិងអ្នកបោសសំរាមទៅបើកកេសក្រដាសនោះមើល ក៏ឃើញសពកូនក្មេងទើបកើតរុំក្រមារពណ៌ក្រហមនៅក្នុងកេសនោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។
កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ បានរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អង្គភាពការពារកុមារ(CPU) និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នបានបញ្ជាក់ថា ស្លាប់ដោយអត់អាហារ។
ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានយកសពទារកទៅតំកលនៅវត្តស្ទឹងមានជ័យដើម្បីចាត់ចែងបូជា៕
អត្ថបទ៖ រស្មី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ