មានកក្តា៥យ៉ាង ដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

មានកក្តា៥យ៉ាង ដែលនាំឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

Published

on

លោក វេជ្ជបណ្ឌិត លីសូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានឲ្យដឹងថាមានកក្តា៥យ៉ាងដែលនាំឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

លោកវេជ្ជបណ្ឌិតបានបន្តថាកក្តាទាំង៥នោះរួមមាន១.  ភាពជាអ្នកដឹកនាំ  និងឆន្ទ:នយោបាយរបស់រាជរដ្ឋាភិបាល២.  ការវិនិយោគលើការត្រៀមលក្ខណ:ជាមុនក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត៣.  សាមគ្គីភាពធ្វើការងាររវាងមន្រ្តីជាតិនិងអន្តរជាតិ និងប្រក បដោយតម្លាភាព៤. ការចូលរួមរបស់អាជ្ញាធរដែនដីនិងសហគមន៏និងស្ថាប័នពាក់ព័ន្ធនិង៥.  ឆន្ទ:មោះមុតរបស់មន្ត្រីក្រុមឆ្លើយតបបន្ទាន់  និងមន្រ្តីសុខាភិបាលជួរមុខ។

គួរបញ្ជាក់ថារហូតដល់ម៉ោង​០៨ព្រឹក​ ថ្ងៃទី០១ វិច្ឆកា​ ២០២០​នេះក្រសួអសុខាភិបាលរកពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេគឺមានចំនួនអ្នកជំងឺ២៩១នាក់​​​ ដដែលក្នុងនោះមានចំនួនជាសះស្បើយសរុបចំនួន២៨៣នាក់គ្មានអ្នកស្លាប់និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ​ចំនួន៨នាក់ ។

យ៉ាងណាក៏ដោយដោយសារជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ចនោះក្រសួងសុខាភិបាលនៅតែបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

ជាមួយគ្នានេះដែរយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ហើយរហូតមកដល់ពេលនេះក្រសួងបានធ្វើតេស្តចំនួន​១៨២៩១៦ស្មើនឹង១០៩៥៣ក្នុង១លាន នាក់៕

អត្ថបទ៖ សំអឿន

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម