រថយន្តគ្រួសារអាចបើកបរឆ្លងកាត់ផ្លូវស្ពានព្រែកជ្រៃបានហើយ នារសៀលនេះ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

រថយន្តគ្រួសារអាចបើកបរឆ្លងកាត់ផ្លូវស្ពានព្រែកជ្រៃបានហើយ នារសៀលនេះ

Published

on

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីអាជ្ញាធរខណ្ឌដង្កោ ប្រាប់អោយដឹងថា គិតត្រឹមវេលាម៉ោង១៥ និង ០០នាទី រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅមូលដ្ឋានខណ្ឌដង្កោទាំងមូល ទឹកបានស្រកទៅវិញអស់ហើយ បងប្អូនប្រជាពលរដ្ឋអាចទៅរស់នៅតាមលំនៅដ្ឋានរៀងៗខ្លួនរបស់ពួកឝាត់បានហើយ។     

ប្រភពព័ត៍មានប្រាប់បន្តអោយដឹងថា តាមបណ្តោយផ្លូវជាតិលេខ២ និង ផ្លូវលេខ២០អា ហៅ ផ្លូវលេខ១០៤ យានយន្តគ្រប់ប្រភេទ អាចបើកចរាចរណ៍ទៅមកបានធម្មតា។  សម្រាប់ផ្លូវស្ពានព្រែកជ្រៃ ចាប់ពីចំណុចស្ពានព្រែកជ្រៃ សង្កាត់ស្ពានថ្ម រហូតទៅដល់រង្វង់មូលស្រីកងស្រូវ សង្កាត់រលួស រថយន្តលក្ខណៈគ្រួសារ  ម៉ូតូ និង ផាកអាប់ ក៏ ដូចជា ម៉ូតូ កង់បី ជាដើម  ក៏អាចបើកបរធម្មតាវិញ ដែរ ចាប់ពីវេលាម៉ោង១៥ និង ០០នាទី រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ។ ដោយឡែក រថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទ  នៅបន្តការហាមចូលដដែល៕

អត្ថបទ៖ រ៉ាវុទ្ធ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម