Connect with us

ព័ត៌មានជាតិ

ទី​បំផុត ភូមិ​វប្បធម៌ដ៏​ល្បីនៅសៀមរាប ប្រកាស​បិទ​ទ្វារ​នៅថ្ងៃនេះ

បានផុស

នៅ

រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា បាន​បង្ហោះ​សារលាពុកម៉ែ​​បង​ប្អូន​នៅ​ព្រឹកនេះ រួមទាំង​ថ្លែងអំណរគុណដល់ភ្ញៀវ​ដែលអញ្ជើញមកទស្សនាថ្ងៃ​ចុងក្រោយ​ នា​ឱកាស​បុណ្យ​អុំទូក​ប៉ុន្មានថ្ងៃមុន​នេះ។

បើក​ដំណើរការ​ជាង​ ១៧ ឆ្នាំ រមណីយដ្ឋាន​ដ៏​ល្បី​ក្នុង​ក្រុង​សៀមរាប បានប្រកាស​បិទ​ទ្វារ​ដោយសារ​វិបត្តិ​កូវីដ ធ្វើ​ឲ្យ​ក្រុមហ៊ុន​មិន​អាច​ទប់ទល់​​ការ​ចំណាយ​រួច។ ក្នុងអំឡុង​បុណ្យ​អុំទូក រមណីយដ្ឋាននេះ ក៏បើ​ក​ឲ្យ​ភ្ញៀវ​ចូល​េលង​ ៤ ថ្ងៃ មុន​ក្រុមហ៊ុន​បាន​ប្រកាស​បិទ​ទ្វារ​នៅ​ថ្ងៃ​នេះ។

ការបិទទ្វារនេះបានធ្វើឲ្យបាត់បង់សេវាទេសចរណ៍មួយនៅលើទឹកដីអង្គរ ពីព្រោះកន្លងមកភូមិវប្បធម៌ បានចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម្បធម៌ជាតិទៅកាន់អ្នកទេសចរពិសេសជនបរទេស។

ខាងក្រោមជា​រូបភាព​ដែល​ភ្ញៀវ​យ៉ាង​កកកុញ​បាន​ទៅ​លេង​ភូមិ​វប្បធម៌​នៅ​ឱកាស​បុណ្យអុំទូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម