ព័ត៌មានជាតិ
ហុងគ្រី សម្ពោធការិយាល័យស្ថានទូត ជាផ្លូវការនៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសហុងគ្រី បានសម្ពោធការិយាល័យស្ថានទូត ជាផ្លូវការរបស់ខ្លួន នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសំដែងក្ដីរីករាយដែលបានចូលរួមសម្ពោធការិយាល័យទូតហុងគ្រី ជាផ្លូវការ នៅប្រទេសកម្ពុជា ហើយថា កម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធ ព្រមទាំងបន្តផ្ដល់នូវកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ ដើម្បីឲ្យការិយាល័យតំណាង អាចបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជា ដោយជោគជ័យ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់យ៉ាងនេះថា “ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយណាស់ ដោយបានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការការិយាល័យ តំណាងស្ថានទូត ហុងគ្រី ប្រចាំកម្ពុជា ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការ ជាលើកទី២របស់ ឯកឧត្តមរដ្ឋមន្ត្រី នៅកម្ពុជាយើង។ វាឆ្លុះបញ្ចាំងពីចំណង មិត្តភាពជាប្រពៃណី ទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធ ដែលមាន ស្រាប់រវាងប្រទេស និងប្រជាជនយើងទាំងពីរ…។ ខ្ញុំជឿជាក់ថា ការសម្ពោធការិយាល័យនេះនឹងនាំការឈានទៅរកភាពជាដៃគូរអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីជាផល ប្រយោជន៍រួមរបស់ប្រជាជនយើងទាំងពីរ”។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ជូនពរការិយាល័យតំណាងស្ថានទូតហុងគ្រី បំពេញបេសកកម្មប្រកបដោយជោគជ័យនៅ ព្រះរាជាណាចក្រ កម្ពុជា និងបានអះអាងថា “ខ្ញុំសូមអះអាងជម្រាប ឯកឧត្តមរដ្ឋមន្ត្រី Péter Szijjártó ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យតំណាងស្ថានទូត ហុងគ្រី នៅភ្នំពេញ ព្រមទាំងបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យការិយាល័យតំណាង អាចបំពេញបេសកកម្មរបស់ខ្លួននៅកម្ពុជា”។
សូមបញ្ជាក់ថា ការបើកសម្ពោធការិយាល័យស្ថានទូតនេះ បានធ្វើឡើង នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេស ហុងគ្រី នៅកម្ពុជា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី បានមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៦ ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ។ ដំណើរទស្សន កិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា៕
អទ្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ