​អត្ថបទខ្លី ជូនចំពោះ​មិត្តជាទីស្រឡាញ់​ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

​អត្ថបទខ្លី ជូនចំពោះ​មិត្តជាទីស្រឡាញ់​

Published

on

ជូន​ចំពោះមិត្តជាទី​ស្រលាញ់​! ​មិនមាន​ពាក្យ​ដែល​អាច​ថ្លែង​បាន​សម្រាប់​ក្តី​ស្រឡាញ់​ដែល​ខ្ញុំមាន​។ ​ខ្ញុំគ្រាន់​តែ​ចង់​ឲ្យអ្នកដឹង​ថា ​ខ្ញុំនឹង​មិនអាច​កែប្រែខ្លួន​ទៅ​ជាមនុស្ស​ដូចខ្ញុំសព្វថ្ងៃនេះ​បាន ​ប្រសិនបើ​ខ្ញុំមិន​បានជួបឯង​។​ ​ឯងតែង​តែ​នៅ​ទីនោះ​សម្រាប់ខ្ញុំ​ ​ក្នុងគ្រាទុក្ខ​ព្រួយ​របស់ខ្ញុំ​ ហើយ​នឹង​តែងតែ​ជា​ជញ្ជាំង​ដែល​ខ្ញុំអាច​ពឹង​ផ្អែក​បាន​។ ​អរគុណ​សម្រាប់ក្តី​ស្រឡាញ់​ដែល​គ្មាន​លក្ខខណ្ឌ​និង​ការ​គាំទ្រ​ជានិច្ច​។

អរគុណរាល់​យប់ដែល​តែង​តែនៅក្បែរ​ខ្ញុំ ​ខណៈពេល​ដែល​ខ្ញុំកំពុងយំ​និងខូច​ចិត្តចំពោះ​មនុស្ស​ម្នាក់​ដែល​បាន​បោះបង់ខ្ញុំ​ចោល​។ ​អ្នកតែងតែ​ការពារនិង​យកចិត្តទុកដាក់យ៉ាងខ្លាំងមកលើខ្ញុំ ហើយខ្ញុំ​ក៏នឹងមិន​ភ្លេច​រឿង​នេះជា​ដាច់ខាត​។ ​សូម​អរគុណ​ចំពោះរាល់​ដំបូន្មាន​ល្អៗ​ និងរាល់​ទឹកភ្នែក​ទាំងអស់​ដែលអ្នកបាន​ចែករំលែក​ជា​មួយ​ខ្ញុំ។ ​ខ្ញុំមិនដឹង​ជាអរគុណ​យ៉ាងណា​ទៀតទេ ​សម្រាប់​រាល់អ្វីគ្រប់​យ៉ាងដែល​អ្នកបានធ្វើ​សម្រាប់ខ្ញុំ​ព្រមទាំង​ជួយឲ្យ​ខ្ញុំ​មានអារម្មណ៍​ប្រសើរឡើង​។ ​ខ្ញុំដឹង​ថា ជីវិត​នឹង​ព្យាយាមបញ្ជូនពួកយើង​ទៅផ្លូវផ្សេងគ្នានា​ពេលខាងមុខ ​ប៉ុន្តែ​ខ្ញុំចង់​ឲ្យ​អ្នកដឹងថា ​ខ្ញុំនឹង​មិនភ្លេច​អ្នកនោះទេ​។​ ខ្ញុំ​នឹងនៅក្បែរ​អ្នកជានិច្ច​ ទោះបីជាយើង​ទៅមហា​វិទ្យាល័យ​ផ្សេងៗគ្នា កន្លែងការងារផ្សេងគ្នា ឬបើសិនជាជីវិតបាន​បំបែកពួក​យើងតាម​របៀបផ្សេង​ទៀតក៏ដោយ​ ​ក៏ខ្ញុំនឹង​នៅចង​ចាំអ្នក​ជានិច្ច​។ ​អ្នកដឹងទេ? ​ខ្ញុំគិតថា​ព្រះជាម្ចាស់​ចាត់ទេវតា​មួយរូប​ឲ្យមកជួយ​ការពារពួកយើង​និងនៅ​ជាមួយពួក​យើង​ក្នុងកាលៈទេសៈ​ល្អ ​ឬអាក្រក់​ ​ប៉ុន្តែសម្រាប់ខ្ញុំ​ ​ខ្ញុំគិតថាម្នាក់​នោះគឺជាអ្នក​។​

មិនថា​មានរឿងអ្វី​កើត​ឡើងក៏ដោយ ​អ្នកនឹង​ក្លាយ​ជាមនុស្សសំខាន់ម្នាក់​របស់ខ្ញុំ​ជានិច្ច​។​អ្នកនឹងក្លាយ​ជា​ព្រះអាទិត្យ​បន្ទាប់​ពី​ភ្លៀង​បាន​បញ្ឈប់​ ​និងជា​មនុស្សទីមួយដែលខ្ញុំ​ហៅមុនគេ ​ពេលដែលរឿង​អាក្រក់​កើតឡើងចំពោះខ្ញុំ​ ហើយ​អ្នកក៏​ជា​មនុស្សទីមួយដែលខ្ញុំ​ចែករំលែក​រឿងរីករាយ​ជាមួយ​ ​ពីព្រោះ​អ្នកជាជីវិត​ពាក់កណ្តាល​របស់ខ្ញុំ ជា​ Soulmate​ ​និងជាបងប្អូនល្អ​។ ​ខ្ញុំដឹងថា ​ខ្ញុំនឹងមាន​មិត្តភក្តិជា​ច្រើននៅ​ក្នុងជីវិត​នេះ ​ប៉ុន្តែ​សេចក្តី​ស្រឡាញ់​របស់ខ្ញុំ​ចំពោះ​អ្នក​គឺអស់ពីចិត្ត។ ​ខ្ញុំសន្យា​នឹងអ្នកថា ​ខ្ញុំនឹងនៅទីនោះ​សម្រាប់អ្នកជានិច្ច​ដូចអ្នកនៅក្បែរខ្ញុំ។ ​ខ្ញុំនឹងព្យាយាម​ចូលរួមក្នុង​ជីវិតរបស់​អ្នកតាម​ដែលអាច​ធ្វើទៅបាន ​ហើយ​មិនថា​ខ្ញុំរៀបការឬមានកូនទេ ខ្ញុំនឹងមិនភ្លេចអ្នកឡើយ​។​​ ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំនឹងនៅទីនោះសម្រាប់អ្នក រាល់ពេលដែលអ្នកត្រូវការខ្ញុំ ដូចដែលអ្នកនៅទីនោះសម្រាប់ខ្ញុំគ្រប់ពេលខ្ញុំត្រូវការអ្នក។ ខ្ញុំមិនដែលភ្លេចពេលអ្នកឱបខ្ញុំនៅពេលមនុស្សគ្រប់គ្នាបោះបង់ខ្ញុំចោលនោះទេ។ ខ្ញុំនឹងរក្សាការចងចាំនោះនៅក្នុងចិត្តខ្ញុំជារៀងរហូតទៅ៕

អរគុណសម្រាប់ក្តីស្រលាញ់ដ៏ស្មោះត្រង់!

អត្ថបទ៖ មួង ពិសី

ចុចអាន៖ ​អារម្មណ៍​មួយ​នៅ​ពេល​​ជួប​មនុស្ស​ដែល​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍​កក់​ក្តៅ​ខ្លាំង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

ក្តៅៗ!! សង្គ្រោះបន្ទាន់ជាច្រើននាក់ នៅខេត្តកំពង់​ឆ្នាំង​ ដោយសារពុលស្រាស

ព័ត៌មានជាតិ2 hours ago

សង្ស័យ​ពុល​ស្រាស​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ ខណៈ​ពេល​ទៅ​ចូល​រួម​បុណ្យ​សព​អ្នក​ស្លាប់​ដោយ​ពុល​ទឹកអណ្ដូង

ជំនឿ2 hours ago

មនុស្សកើតនៅឆ្នាំ ១៩៩៤ «ច»យោងធាតុទាំងប្រាំក្នុងក្បួនចិនទុកថាជា«ឆ្កែឈើ»

ព័ត៌មានជាតិ3 hours ago

លោកស្រី កុយ ពិសី និង​នាយ​ឧ​ត្ត​ម សេនីយ៍ ខ្វាន់ ស៊ា​ម ចុះ​ត្រួតពិនិត្យ​សំណង់​បង្គោល​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ3 hours ago

លោក ហ៊ុន ម៉ា​នី ​៖​ យុទ្ធនាការ​ភ្នំពេញ​ស្អាត​លើកទឹកចិត្ត​បំផុសស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន

ព័ត៌មានពេញនិយម