Connect with us

ព័ត៌មានជាតិ

ស្គាល់​អត្តសញ្ញាណ​សពស្ត្រី ដែល​ឃាតក​កាប់​ចិញ្ច្រាំ​​

បានផុស

នៅ

មកទល់​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​នគរបាល​ បាន​ស្គាល់​អត្តសញ្ញាណ​សពស្ត្រី​ម្នាក់​ ដែល​រង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ ​ដែល​គេ​ប្រទះឃើញ​ កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ ២០២០​ នៅ​ចំណុច​ទីលាន​ចាក់សំរាម ក្បែរ​ស្ពាន​រាគ​អាចម៍​ស្ថិត​ក្នុង​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍​ ស៊ី ឌី អធិការនគរបាល​ ក្រុង​សិរីសោភ័ណ​ ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ សព​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ​ ទិ​ត្យ ស្រី​សួង អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី មក​ធ្វើការ​នៅ​កន្លែង​ផលិត​ទឹក​សុទ្ធ​មួយ​កន្លែង​ នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

លោក​ ស៊ី ឌី បាន​បន្ត​ថា​ យោងតាម​ម្តាយ​និង​សាច់ញាតិ ថា​ ជនរងគ្រោះ​បាន​ចំណាកស្រុក​មក​រស់នៅ​ និង​ធ្វើការ​នៅ​ក្រុង​សិរីសោភ័ណ​ ច្រើន​ឆ្នាំ​មក​ហើយ​ ក្នុង​នោះនាង​ធ្លាប់​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ ​ក្រោយមកបាន​​ធ្វើ​ការ​នៅ​កន្លែង​ផលិត​ទឹក​សុទ្ធ​​។​ លោកថា នៅ​ទីនោះ នាង​មាន​ទំនាក់​ទំនាក់​ស្នេហា​ និង​រស់នៅ​ដូច​ប្តី​ប្រពន្ធ ​ជាមួយ​បុរស​ពោះម៉ាយ​ម្នាក់​ ដែល​ជា​កម្មករ​ធ្វើការ​ជាមួយគ្នា ប៉ុន្តែ​គូស្នេហ៍​ដែល​យក​ប្តី ប្រពន្ធ​ចិត្ត​ឯង​នេះ ​មិន​ចុះសម្រុង​នឹង​គ្នា​នោះ​ឡើយ​។​

សមត្ថកិច្ច​បាន​បន្ត​ថា​ មុន​និង​ក្រោយ​ឃាតកម្ម បុរស​ជា​ប្ដីនោះ​បាន​បាត់​ខ្លួន​រហូត​មក។ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​បញ្ជាឲ្យសមត្ថកិច្ចត្រួតពិនិត្យ អង្កេត ស្រាវជ្រាវ​ និង​កំណត់​មុខសញ្ញា ឃាតក ​យក​ទទៅ​ផ្ដន្ទាទោស​តាមច្បាប់៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ប្រទះឃើញសពស្ត្រីម្នាក់ស្លាប់នៅក្នុងទឹកស្រែ សង្ស័យជាករណីឃាតកម្មគិតទុកជាមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម