Connect with us

ព័ត៌មានជាតិ

កែវ​ សុ​ផានិត តួឯក​យីកេ​ថ្មី សម្រេច​ក្ដី​ប្រាថ្នា​តាម​បំណង

បានផុស

នៅ

កញ្ញា​ កែវ​ សុ​ផានិត​ ជា​តួឯក​យីកេ​ជំនាន់​ថ្មី​ ដែល​កម្រ​មាន​អ្នកណា​ប្រាថ្នា​លេង​យីកេ​ដូច​រូប​នាង​ណាស់ ​ព្រោះ​គេ​ប្រាថ្នា​តែ​សិល្បៈ​បែប​សម័យ​ទំនើប​ទៅ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែវ​ សុ​ផានិត​ កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​ពិភព​សិល្បៈ​ផ្នែក​របាំ​យីកេ​ ហើយ​នាង​ធ្លាប់​បាន​សម្ដែង​រឿង​ទុំ​ទាវ ​ម៉ាក់ថឺង ព្រះ​នាង​កាកី ព្រះថោង​នាងនាគ ជាដើម​។​ តារា​ស្រី​ល្បី​ផ្នែក​យីកេ​រូប​នេះ ​ជា​និស្សិត​នៅ​សាលា វិចិត្រសិល្ប​: ហើយ​នាង​បាន​ចេញ​សម្ដែង​យីកេ​ផ្នែក​សិល្បៈ​បុរាណ​នេះ​ ជា​ហូរហែ​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ​។

ដោយ​ការ​ស្រលាញ់​នូវ​វិស័យ​សិល្បៈ​ ហើយ​មាន​ដុង​និង​ទេពកោសល្យ​តាំងពី​កំណើត​ផង​ សុ​ផានិត​ កំពុង​ហាត់​បន្ថែម​ទៀត​ នៅ​ផ្នែក​ចម្រៀង​សម័យ​ដោយមាន​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​ពី​ធម្មជាតិ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ហើយក៏​បាន​គាំទ្រ​នាង​ទៀត​ផង​។​ នាង​បាន​ឲ្យ​ដឹង​ថា ​បទ​ចម្រៀង​ដែល​នាង​ច្រៀង​បទ​(​ផ្កាក្ងោក​) និង​បទ​( ផ្ការំដួល​)​ដែល​ជា​ការនិពន្ធ​រប​ស់លោក​ សំ​ សុភា​រិ​ន​ គាត់​ជា​អតីត​កូនសិស្ស​អ្នកនិពន្ធ​ខ្មែរ​ជំនា​ន់ទី​៥​ ធ្លាប់​បាន​សិក្សា​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​អគារ​អ្នកនិពន្ធ​ហ៊ុន សែន ​ក្នុង​វត្ត​បទុមវតី ដែល​បាន​សម្ដេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុនសែន​គាំទ្រ ​និង​ឧបត្ថម្ភ​បណ្ដុះបណ្ដាល​វគ្គ​របស់​គាត់​។​ នាង​ឲ្យ​ដឹង​ទៀត​ថា បទ ចម្រៀង​ដែល​លោក​ សំ​ សុភា​រិន្ទ​ និពន្ធ​ឲ្យ​នាង​ច្រៀង​ក៏បាន​សហការ​ជាមួយ លោក​ទី​ធា​វី​ចាងហ្វាង​ផលិតកម្ម​(icene)​។

កញ្ញា ​កែវ​ សុ​ផានិត​ គឺជា​ពន្លក​សិល្បៈ​ជំនាន់​ថ្មី​មាន​រូប​មាន​សម្រស់​ផូរផង់​ស្រស់ប្រិមប្រិយ​ មាន​អាយុ​២៤​ឆ្នាំ​ ដែល​ជា​គ្រាប់​ពេជ្រ​កំពុង​ច្នៃ មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ ហើយ​គេ​សង្ឃឹមថា​នាង​នឹង​ក្លាយ​ជា​តួឯក​សំខាន់​ទៅ​អនាគត​ផង​ដែរ៕

អត្ថបទ៖ រុងរឿង

សូមចុចអាន៖ ​ផ្ទុះ​ការ​សរសើរ​ពេល​យុវជន​មួយ​ក្រុម​ នាំគ្នា​គ្រង​សម្លៀកបំពាក់ បែប​សម័យ​អាណានិគម​បារាំង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម