មូលហេតុ​ នាំឲ្យ​រង​ការ​លិចលង់​លំនៅឋាន​ពលរដ្ឋ​៤​ភូមិ​ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

មូលហេតុ​ នាំឲ្យ​រង​ការ​លិចលង់​លំនៅឋាន​ពលរដ្ឋ​៤​ភូមិ​ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​

Published

on

លោក ​ជា សុ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​នេះ​ថា មកដល់​ថ្ងៃនេះ​អាជ្ញាធរ​បាន​រក​ឃើញ​ចំណុច​ ដែល​ត្រូវ​ជីក​ដាក់​លូ​បង្ហូរ​ទឹក​ចេញពី​ទីតាំង​ ដែល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក​។

​លោក​ចៅសង្កាត់​ថា ​ទីតាំង​ដែល​រក​ឃើញ​នឹង​កំពុង​ជីក​ដាក់​លូ​បង្ហូរ​ទឹក​នៅ​ថ្ងៃនេះ​ គឺ​ស្ថិតនៅ​ផ្លូវ​ចូល​សាលា​ខណ្ឌ​មានជ័យ ក្នុង​ភូមិ​ព្រែក​តា​ឡុង​ សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។ លោក​ជា សុ​ខៃ បញ្ជាក់​ថា ការ​ជីក​ដាក់លូ​បង្ហូរ​ទឹក​នា​ពេល​នេះ​ គឺ​អាច​រំដោះ​ទឹក​ចេញពី​ភូមិ​ចំនួន​៤​ ក្នុងចំណោម​ភូមិ​ចំនួន​៨​។​ ភូមិ​ដែល​រង​ការលិចលង់​សព្វថ្ងៃនេះ​ គឺ​មាន​ភូមិ​ទួល​រកា ភូមិ​ព្រែក​តា​ឡុង​ ភូមិ​ព្រែក​តា​ឡុង​១​ និង​ភូមិ​ព្រែក​តា​ឡុង​២ ហើយ​កាលពី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​កន្លងទៅ​ គឺ​អាជ្ញាធរ​បាន​ខិតខំ​ចុះ​ស្រង់​សំរាម​តាម​លូ​ ប៉ុន្តែ​ក្រោយមក​ទើប​ចាប់​ផ្តើម​ជីក​ប្រឡាយ​បង្ហូរ​ទឹក​នៅ​ផ្លូវ​ចូល​សាលា​ខណ្ឌ​មានជ័យ​។ ​ក្នុង​នោះ​លោក​ចៅសង្កាត់​ បាន​សំដែង​ការ​អរគុណ​ដល់​ក្រុមហ៊ុន អាយ​អិន​ជី ដែល​ដាក់​គ្រឿងចក្រ​មក​ចុះ​កាយ​ប្រឡាយ​ដាក់​លូ​ ហើយ​អាជ្ញាធរ​ជា​អ្នក​បញ្ចេញ​កម្លាំង​ពលកម្ម​។

​គួរ​រំលឹក​ថា ​បើ​សិន​អាជ្ញាធរ​ជីក​ដាក់​លូ​បង្ហូរ​ទឹក​នេះ ​បាន​រួចរាល់ ​គឺ​ភូមិ​ទាំង​៤​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម លែង​រង​ការ​លិចលង់​ទៀតហើយ​៕​

អត្ថបទ៖ ន​រា​

សូមចុចអាន៖ រដ្ឋបាល​រាជធានី​ នឹង​ដំណើរ​ការស្តារ បុក​ជញ្ជាំង​រប​កុង (Sheet-Pile) បឹងទំពុន​តូច ប្រឡាយ និង​ជួសជុល​កែលំអ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ3 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ4 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ4 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ5 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម