ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ ស្នើឲ្យ​គ្រប់​ក្រសួង​ចាត់វិធានការ​ ចំពោះ​ជន​យក​ទារក​ផ្លុ​ង​ចោល​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ ស្នើឲ្យ​គ្រប់​ក្រសួង​ចាត់វិធានការ​ ចំពោះ​ជន​យក​ទារក​ផ្លុ​ង​ចោល​

Published

on

​ក្រុម​ព្រឹក្សាជាតិ​ដើម្បី​កុមារ​ បាន​ធ្វើ​ការ​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​តុលាការ មេត្តា​យកចិត្តទុកដាក់​ចាត់វិធានកា​រ​ផ្លូវច្បាប់​យ៉ាង​តឹងរឹង​បំផុត​ ចំពោះ​ជនល្មើស​យក​ទារក​ផ្លុង​ចោល​ នៅ​តាម​ទី​សាធារណៈ​ ដើម្បី​កុំ​ឲ្យ​អំពើ​ដ៏​អាក្រក់​នេះ កើតមាន​ក្នុង​សង្គម​កម្ពុជា​បន្ដ​ទៀត​។

​ការអំពាវនាវ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​ថ្មីៗ​នេះ ​មាន​ករណី​យក​ទារក​ដែល​មាន​អាយុ​ក្រោម​២​សប្តាហ៍​ដាក់​ចូល​ក្នុង​កេស​ក្រដាស​ នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​។​ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ ដែល​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​បាន​សម្ដែង​នូវ​ការ​សោកស្ដាយ និង​មាន​ក្ដី​រន្ធត់ ចំពោះ​ទារិកា​កំណត់​ម្នាក់​នេះ ដែល​ទទួលរង​គ្រោះ​ដោយ​អំពើ​ព្រៃផ្សៃ អមនុស្សធម៌ ឃោរឃៅ យង់ឃ្នង​នេះ បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធ​កុមារ ជាពិសេស សិទ្ធិ​រស់​រានមានជីវិត ដែល​កម្ពុជា​បាន​ផ្ដល់ សច្ចាប័ន និង​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ធរមាន​។ ​ជាមួយគ្នានេះដែរ ​ក្រុម​ព្រឹក្សាជាតិ​ដើម្បី​កុមារ​សូម ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការប្រព្រឹត្តិ​អំពើ​ឃោរឃៅ អមនុស្សធម៌ ទៅលើ​ទារក បណ្តាល​ឲ្យ​ស្លាប់ រួច​យក​ទៅ​ដាក់​ក្នុង​កេស​ក្រដាស ផ្លុ​ង​ចោល​នៅ​តាម​ទីសាធារណៈ​។​ យ៉ាងណាក៏ដោយ​ចំពោះ​ករណី​នេះ ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ បាន​និង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​សូម​រំលឹក​ថា កាល​ពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​កន្លងទៅ ​នៅ​ចំណុច​ជាប់​របង​វិទ្យាល័យ​វត្តភ្នំ តាម​បណ្តោយ​ផ្លូវ​៧៤​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំ​ពេ​ញ គេ​ឃើញ​មាន​រថយន្ត​តូ​រី​ស​២ ទៅ​៣​គ្រឿង ឈប់​នៅ​លើ​ផ្លូវ​៧៤ ក្បែរ​ទៅ​នឹង កេស​ដាក់​ទារក​នោះ​។ ក្រោយមក​រថយន្ត​ទាំងអស់នោះ បាន​បើក​ចេញទៅ​បាត់​ដោយ​មិនបាន​យក​កេស​នោះ​ទៅជា​មួយ​ទេ​។ ភ្លាមៗ​នោះ មាន​អ្នក​បោសសម្អាត​ម្នាក់ បាន​ដើរ​ទៅ​មើល​ស្រាប់តែ ឃើញ​សព​ទារក​រុំ​ជិត ដោយ​ក្រមា​នៅ​ក្នុង​កេស​នោះ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ ដើម្បី​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​មូលហេតុ​ នាំឲ្យ​រង​ការ​លិចលង់​លំនៅឋាន​ពលរដ្ឋ​៤​ភូមិ​ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ47 mins ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ2 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានជាតិ3 hours ago

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

ព័ត៌មានជាតិ3 hours ago

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

ព័ត៌មានជាតិ5 hours ago

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

ព័ត៌មានពេញនិយម