ក្រុម​ចោរ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព នៅ​ក្រុង​តាខ្មៅ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

ក្រុម​ចោរ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព នៅ​ក្រុង​តាខ្មៅ

Published

on

កណ្តាល​ ៖​ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ​មក មានការ​ល្បាត​និង​ពួនស្ទាក់​ពី​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ។ ឥឡូវនេះ​ហាក់​កក្រើក​ឡើងវិញ​ដោយ​ក្រុម​ចោរ​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​បាន​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ ពី​ពលរដ្ឋ​អ្នក​ធ្វើដំណើរ បាន​ដោយ​សុវត្ថិភាព​នៅលើ​ផ្លូវ​២១ ជិត​ផ្ទះសំណាក់​រស្មី​៨៨ ក្រុង​តាខ្មៅ​។

ហេតុ​ការ​ណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​វេលា​ម៉ោង​០០​និង​២០​នាទី រំលង​អធ្រាត្រ ចំណុច​ផ្លូវជាតិ​លេខ​២១​ជិត​ផ្ទះសំណាក់​រស្មី​៨៨​ភូមិ​ទួល​ក្រសាំង​សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

ជនរងគ្រោះ​ឈ្មោះ​តាវ ជ្រូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល​។

ជនរងគ្រោះ​មាន​របួស​ស្នាម ត្រង់​កដៃ​ខាងឆ្វេង​។ ជនសង្ស័យ​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ភេទប្រុស អាយុ​ជាង​២០​ឆ្នាំ។

បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ចូលរួម​ផឹកស៊ី​ជាមួយ មិត្តភក្តិ នៅ​កោះ​ពេជ្រ​។ លុះ​មកដល់​វេលា​ម៉ោង​០៩​យប់​នា​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ឈប់​ផឹក ហើយ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ភូមិ​ពោធិ៍​តា​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល វិញ តែ​នៅពេល​ជិះ​មកដល់​ម្តុំ​ចាក់អង្រែលើ ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​មានជ័យ ដាក់​កម្លាំង​វាស់​ជាតិ​អាល់កុល​ហើយ​ឃាត់ខ្លួន​ជនរងគ្រោះ​និង​ម៉ូតូ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ផាកពិន័យ​គាត់​អស់​លុយ​៦​ម៉ឺន​រៀល​រហូតដល់​វេលា​ម៉ោង​០០​និង​០៥​នាទី​រំលង​អធ្រា​ត្រ​បាន​អនុញ្ញាត ឲ្យ​គាត់​យក​ម៉ូតូ​ជិះ​ត្រឡប់​ទៅផ្ទះ​វិញ។

រហូតមកដល់​វេលា​កើតហេតុ​ខាងលើ នៅពេល​គាត់​ជិះ​តាមផ្លូវ​២១​ក្នុងភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ជិត​ដល់ផ្ទះ​សំណាក់​រស្មី​៨៨ មាន​ម៉ូតូ​១​គ្រឿង​ជិះ​ឌុប​គ្នា​២​នាក់ ​ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ រាង​ស្គម ជិះ​ម៉ូតូ​ម៉ាក​អេ​សិច​ទ័​រ​ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​កាក់​ពីមុខ​ម៉ូតូ​គាត់​ឲ្យ​ឈប់ ហើយគ្នា​វា​ម្នាក់​បាន​ដក​ដា​វសា​ម៉ូ​រៃ កាប់​គាត់​ចំ​ត្រង់​កដៃ​ខាងឆ្វេង បណ្តាល​ឲ្យ​រយះ​ដាច់​សរសៃ មាន​របួសស្នាម​ហូរឈាម​យ៉ាងច្រើន ហើយ​ពួកវា​បាន​ដណ្តើមយក​ម៉ូតូ​គាត់ នាំគ្នា​ជិះ​គេចខ្លួន​ទៅ​ទិស​ខាងត្បូង បត់​តាមផ្លូវ​ថ្មី តាមផ្លូវ​សិត្បូ ទៅ​បាត់​។

បច្ចុប្បន្ន​ករណីនេះ កម្លាំង​យុត្តិធម៌​ក្រុង​តាខ្មៅ​និង​កម្លាំង​ជំនាញ​ខេត្ត​សហការ កំពុង​បន្ត​ការ ស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
មុនី​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានអន្ដរជាតិ38 mins ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ1 hour ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ1 hour ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ2 hours ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានពេញនិយម