សម្តេចតេជោហ៊ុន សែន ធ្វើតេស្តអវិជ្ជមាន​ កូវីដ-១៩ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែន ធ្វើតេស្តអវិជ្ជមាន​ កូវីដ-១៩

Published

on

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានធ្វើតេស្ត​ជំងឺកូវីដ១៩ បញ្ជាក់ថាមិនមានឆ្លងជំងឺកូវីដ១៩នោះទេ នេះបើយោងតាម គេទំព័រហ្វេសបុកផ្លូវការរបស់សម្តេចតេជោ។

សម្តេចបានសរសេរថា ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​ហុង​គ្រី​ ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា ​នៅ​ថ្ងៃទី​៣​ វិច្ឆិកា​ ២០២០ ម្សិល​មិញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ដែល​រក​ឃើញ​នៅ​ប្រទេស​ថៃ​បន្ទាប់ពី​គាត់​ចាកចេញ​ពី​កម្ពុជា​។ ថ្ងៃនេះ​ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​ប្រញាប់ប្រញាល់​ប្រមូល​អ្នកមាន​ទំនាក់​ទំនង​ទាំងអស់​ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។

ដោយឡែក​នៅផ្ទះ​ខ្ញុំ​មាន​រូប​ខ្ញុំ​និង​ភរិយា​ក្រុម​អង្គរក្ស អ្នកបើកបរ​សរុប​១៨​នាក់​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បញ្ជាក់ថា ​អវិជ្ជមាន​ទាំងអស់​មិន​មាន​អ្នកណា​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះទេ​។

ទោះបី​ខ្ញុំ​មិន​មាន​ឆ្លង​កូ​វីដ​១៩​ក្តី ​តែ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​គ្រូពេទ្យ​តម្រូវ​ឱ្យ​ខ្ញុំ​រស់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ សូម្បីតែ​ភរិយា កូន និង​ចៅ​ក៏​មិនអាច​ជួប​បានដែរ​។

ទួល​ព្រះ​បង្គំ​សូម​ព្រះរាជទាន​ទោស​ពី​អង្គ​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​ដែល​ទួល​ព្រះ​បង្គំ​មិនអាច​ដង្ហែ​ព្រះអង្គ​យាង​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ដង្ហែ​ព្រះអង្គ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​

៩​វិច្ឆិកា​បាន​។ សូម​អភ័យទោស​ពី​បងប្អូន​ជនរួមជាតិ​នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង​និង​បន្ទាយ​មាន​ជ័យ​ដែល​ខ្ញុំ​មិនអាច​ចូលរួម​ចែក​ស្រូវពូជ ​និង​ ជំនួយ​សង្គ្រោះ​បាន​ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ទៅ​ចែក​ជំនួស​។

សូម​លើក​ពេល​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ខេត្តសៀមរាប​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​

១៦​វិច្ឆិកា​២០២០​ទៅ​ពេល​ក្រោយ​វិញ​។

សូម​អធ្យាស្រ័យ​ពី​សំណាក់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​ដៃគូ​ពាក់​ព័ន្ធ​ទាំងអស់​ ដែល​ខ្ញុំ​មិនអាច​ចូលរួម​ប្រជុំ​បាន​ ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ចូលរួម​ពីថ្ងៃ​១២​ដល់​ថ្ងៃ​១៥​វិច្ឆិកា​២០២០​ខាង​មុខ​នេះ​។

ទោះ​ត្រូវ​អាក់ខាន​ចេញពីផ្ទះ​ដែល​ជា​ការ​តម្រូវ​របស់​គ្រូពេទ្យ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​តែ​ខ្ញុំ​នៅតែ​បំពេញការងារ​ដោយ​ពិនិត្យ​សម្រេច​និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​របស់​រាជ​រដ្ឋាភិបាល​បាន​ដដែល​។

សមាជិក​រាជរដ្ឋាភិបាល​អភិបាលខេត្ត​ និង​ មេបញ្ជាការ​កងកម្លាំង ​ប្រដាប់​អាវុធ​នៅតែ​អាច​រាយការណ៍​ ឬ​ សុំ​យោបល់​ខ្ញុំ​បាន​ដដែល។

ខ្ញុំ​នៅតែ​អាច​ហាត់ប្រាណ​រាប់ទាំង​វាយ​កូន​គោល​នៅក្នុង​បរិវេណ​ផ្ទះ​បាន​ដដែល​គ្រាន់​តែ​មិន​ឲ្យ​មនុស្ស​ដទៃ​មក​ជិត​ប៉ុណ្ណោះ​។

នេះ​ជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ទាំងអស់គ្នា​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​ និង​ ក្រៅប្រទេស​ដែល​បារម្ភ​ពី​សុខភាព​ខ្ញុំ​និង​ជូនពរ​ដល់​ខ្ញុំ៕

ប្រភព ៖ ផេក​ផ្លូវ​ការ​សម្តេច​តេជោ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម