ព័ត៌មានជាតិ
អាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារ ៣ទិសដៅសំខាន់ៗដើម្បីបម្រើសង្គមជាតិ
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំត្រួតពិនិត្យ អនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ខែតុលា និងទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈ Video Conferenceនាល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ដោយផ្តោតសទិសដៅសំខាន់៣យ៉ាងៗដើម្បីបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ។
ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពី នាយរងសេនាធិការ នាយ នាយរងការិយាល័យ ជាច្រើនរូបទៀតដោយកិច្ចប្រជុំនេះបានភ្ជាប់តាមរយៈ Video Conference ដោយមានការចូលរួមពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥។
សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត។
ខ្លឹមសារប្រជុំតាមVideo Conferenceនេះមាន៣យ៉ាងសំខាន់ៗគឺទី១ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថក្នុងខែកន្លងទៅ។ ទី២ ផ្សព្វផ្សាយផែនការណែនាំលេខ ៣២/២០២០ផ.ក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗរួមនឹងទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈ Video Conference។ ទី៣ មន្ត្រីអាវុធហត្ថទាំងត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវ កូវីដ១៩នេះឲ្យមានប្រសិទ្ធភាពខ្ពស់បញ្ចៀសការរាលដាលដល់ក្នុងសហគមន៍ខណៈប្រទេសជាង២០០នៅលើពិភពលោកកំពុងជួបទុក្ខធ្ងន់ធ្ងរដោយសារមានអ្នកឆ្លងជាងជិត៥០លាននាក់និងស្លាប់ជាង១លាននាក់ហើយនោះ៕
វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ