ព័ត៌មានជាតិ
ក្រោយការបោះបង្គោលព្រំដែន ពលរដ្ឋខេត្តត្បូងឃ្មុំ ទទួលផលប្រយោជន៍ច្រើនជាងមុន
វីដេអូមួយ មានរយៈពេលប្រមាណ១៦នាទី ត្រូវបានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី ផលិត ហើយត្រូវបានផ្សព្វផ្សាយជាផ្លូវការ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
វីដេអូពិសេសនេះ បានបង្ហាញអំពីភាពផ្ទុយស្រឡះពីការឃោសនា ញុះញង់ អុជអាលពីសំណាក់ជនជ្រុលនិយមមួយចំនួន ដែលថា កម្ពុជាបានបាត់បង់ទឹកដី ក្នុងខេត្តត្បូងឃ្មុំ ដោយសារតែការបោះបង្គោលខណ្ឌសីមាព្រំដែន តាមពិតបង្គោលព្រំដែនទាំងអស់ ដែលបានបោះរួចតាមបណ្ដោយព្រំដែនកម្ពុជា- វៀតណាម សុទ្ធតែត្រូវបានធ្វើឡើងដោយរក្សាបានទាំងស្រុងនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីខ្មែរ ដោយគ្មានការបាត់បង់ឡើយ។
ម៉្យាងវិញទៀត ក្នុងរយៈពេល២ថ្ងៃមកនេះ ពួកក្រុមប្រឆាំងនៅតែបន្តធ្វើយុទ្ធនាការបំពុល និងបំភ័ន្តសាធារណមតិជាថ្មីទៀត បន្ទាប់ពីរដ្ឋសភា បានអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដែលការចោទប្រកាន់ និងមួលបង្កាច់របស់អ្នកប្រឆាំង គឺជាចេតនាទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងខ្សែព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាព្រំដែន មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមួយនឹងធានាយ៉ាងម៉ឺងម៉ាត់ថា នឹងមិនឱ្យបាត់បង់ទឹកដី សូម្បីតែមួយម៉ែត្រក្រឡា ឡើយ៕
អទ្ថបទ ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង