Connect with us

ព័ត៌មានជាតិ

ស្នងការ​ខេត្ត​កណ្តាល​បញ្ជា​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​គាស់ផ្ទះ​ទាំង​ថ្ងៃ​នៅ​តាខ្មៅ

បានផុស

នៅ

ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ​ជំរុញ​និង​ណែនាំ​ដល់​ផែន​ជំនាញ​ពាក់ព័ន្ធ​ ត្រូវ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​គាស់​ផ្ទះទាំង​ថ្ងៃ​របស់​បងប្អូន​ក្រុង​តា​ខ្មៅ យក​មក​​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បញ្ជាក់​ជូន​ថា​ ក្រោយ​ពី​មាន​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​រាយការណ៍​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​សំរោង​ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​ទីតាំង​កន្លែង​កើតហេតុ​ភ្លាមៗ​​

ជន​សង្ស័យ​បាន​បន្សល់​ទុក​​វត្ថុ​តាង​រួម​មាន​ ៖​ កាំបិតប៉័ងតោ​ដង​ឈើ​ចំនួន​០១,​ឈើ​ជ្រុង​ចំនួន​០១​ (​ប្រវែង​១.៤​ម៉ែត្រ​),​សោរ​ម៉ា​លេ​ក​ ចំនួន​០១​ (​ប្រវែង​០.៣​សង់ទីម៉ែត្រ​),​ញញួរ​ចំនួន​០១,​ដែក​ទីប​អក្សរ​L​ចំនួន​០១​ និង​ទូរ​ដែក​ចំនួន​០១​ (​ទំហំ​០.៤​ម៉​ x០.៦​ម៉​)​ ។​

​សម្ភារៈ​បាត់បង់​រួម​មាន​៖​ ១-​លុយ​ដុល្លារ​ ចំនួន​ ២,៨០០(​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​),២-​ខ្សែដៃ​ប្លា​ក​ទី​ន​ចំនួន​ ២​ខ្សែ​ មាន​ទម្ងន់​១​ដំឡឹង​កន្លះ​,៣-​ជញ្ជៀន​មាស​ ១​វង់​ មាន​ទម្ងន់​ ២​ជី​ ។​

ថ្មីៗ​នេះ មាន​ករណី​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​នេះ​ កើតឡើង​នៅ​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៣​និង​៣០​នាទី​ ស្ថិត​នៅ​ក្រោយ​សាលា​បឋម​សិក្សា​ព្រែក​សំរោង​ ភូមិ​ព្រែក​សំរោង​១​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ដែល​មាន​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ​ គ្រី​ វួ​ច​គៀង​ ភេទ​ស្រី​ អាយុ​ ៥៦​ឆ្នាំ​ មុខរបរ​មេផ្ទះ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​ ។​ ចំណែក​ជនសង្ស័យ​(​គេចខ្លួន​)​ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៦ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម