Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ចុះ​បង្ក្រាប តែ​ក្រុម​បទល្មើស​នេសាទ គេចខ្លួន​អស់

បានផុស

នៅ

​ប្រជាពលរដ្ឋ​មួយ​ចំនួន ក្នុង​ខេត្ត​បាត់ដំបង បាន​សាទរ​ចំពោះ​ប្រតិបត្តិការ​របស់​សមត្ថកិច្ច ក្នុង​ការ​បង្រ្កាប​សកម្មភាព​នេសាទ​អនាធិបតេយ្យ ប៉ុន្តែ​ទាម​ទារ​ឲ្យ​បង្ក្រាប​លើ​អ្នក​ប្រព្រឹត្ត​ផង ព្រោះ​ជា​ទូទៅ​ពួក​គាត់​សង្កេត​ឃើញ​ថា អ្នក​ប្រព្រឹត្ត តែង​ដឹង​ខ្លួន​មុន និង​គេចខ្លួន​បាន​រហូត។​

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​សមត្ថកិច្ច បាន​ធ្វើ​ប្រតិបត្តិការ​រយៈ​ពេល​២ថ្ងៃ​ជាប់គ្នា នៃយុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ​ក្នុង​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង កាលពីថ្ងៃទី៣ ដល់៤ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មតិ​ខ្លះ​បានលើកឡើងថា អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ តែង​គេចខ្លួន​រហូត ហើយ​ការ​គេចខ្លួន​របស់​ក្រុម​ជនល្មើស​ភាគច្រើន គឺ​ពួក​គេ​ដឹង​ជាមុន​តាមរយៈ​តេអូរ​។

​​សូម​បញ្ជាក់​ថា ​លទ្ធផល​បង្ក្រាប​បទល្មើស​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច បាន​រឹបអូស​សម្ភារៈ​និង​ឧបករណ៍​ដូចជា៖កាំបិតចំនួន១១,កណ្តៀវចំនួន១០,សាច់ម៉ងក្រឡាល្អិត ខុសច្បាប់ ប្រវែង​​២៨០០ម៉ែត្រ​,​បង្គោល​ឈើថំនួន៥៦០​បង្គោល,​ឡុកចា​ត្រី៨ និងបានលែងកូនត្រី​ចម្រុះ​ទៅក្នុងទឹក​វិញ​ចំ​នួន១៦០​គីឡូ​ក្រាម​ផង​ដែរ។

ឧបករណ៍​នេសាទ​ល្មើសច្បាប់​ ត្រូវបាន​សមត្ថកិច្ច​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​​។ដោយ​ឡែក​ជន​ប្រព្រឹត្តិ​បទល្មើស ​សមត្ថកិច្ច​​បាន​ប្រកាស​ជា​សាធារណៈ​ថា ​នឹង​បន្ត​ស្រា​វ​ជ្រាវ​កំណត់​អត្តសញ្ញាណ​​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ​៕

អត្ថបទ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម