Connect with us

ព័ត៌មានជាតិ

បារី​នាំចូល​ជា​ច្រើន មិនមាន​បិទ​តែម​ប្រិ៍​ពន្ធ

បានផុស

នៅ

២៨ភាគរយ នៃ​បារី​នាំចូល​ទាំងអស់ ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិន​មាន​បិទ​តែម​ប្រិ៍​ពន្ធ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ។ នេះ​បើ​យោង​តាម​លទ្ធផល នៃ​ការ​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពីដើមឆ្នាំ២០២០  អំពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា។

យោងតាមលទ្ធផល នៃការស្រាវជ្រាវ បានឲ្យដឹងថា បារី ដែលមិនមានបិទតែមប្រិ៍ពន្ធ រួមមាន៖​បារី ម៉ាក ESSE Hero Oris និងGold Seal ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​កិច្ច​សម្ភាសន៍​របស់​អង្គការ​ចលនា ដើម្បីសុខភាពកម្ពុជា ជាមួយអាជីវករលក់បារី បានឲ្យដឹងថា បារីដែលមិនមានតែមប្រិ៍ពន្ធ​ បានមកពីការចែកចាយដោយ ភ្នាក់ងារក្រុមហ៊ុនបារី និងបានមកពីការទិញ​ផ្ទាល់​នៅតាមដេប៉ូបោះដុំ។ អាជីវករលក់បារី បានប្រាប់ថា ភ្នាក់ងារក្រុមហ៊ុនបារី តែងតែចែកចាយបារីដល់​ពួកគាត់ជាប្រចាំ ហើយពេលដែលមិនមានភ្នាក់ងារក្រុមហ៊ុនមក គាត់ទៅទិញផ្ទាល់នៅដេប៉ូលក់ដុំ។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសត្រួត ពិនិត្យផលិតផលថ្នាំជក់ នៃអង្គការសុខ​ភាពពិភព​លោក បានមានមតិថា បារីដែលមិនមានបិទតែមប្រិ៍ពន្ធ គឺជាបារីខុសច្បាប់។ បារីខុសច្បាប់ គឺជា​ឧបសគ្គ​ដ៏ធំ​មួយ នៃ​កិច្ចការ​ត្រួត​ពិនិត្យ​ថ្នាំជក់ នៅ​កម្ពុជា ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ​រដ្ឋ​នោះ​ទេ ថែម​ទាំងធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ជំងឺ​ដែល​បង្ក​ពី​ការ​ជក់​កាន់​តែ​ច្រើន ដោយ​សារ​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជក់​កើន​ឡើង។

បើតាមការស្រាវជ្រាវរបស់អង្គការ UNDP FCTC WHO និង RIT International បានបង្ហាញថា បារី​ដែលមិនបានបង់ពន្ធ បានរួមចំណែកធ្វើឲ្យបាត់បងចំណូលពន្ធរបស់រដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាល ទប់ស្កាត់បារីគេចពន្ធ ឲ្យមានប្រសិទ្ធ​ភាព នោះកម្ពុជានឹងទទួលបានចំណូលពន្ធចំនួន ៧% បន្ថែមពីលើ​ពន្ធ​ដែលប្រមូលបានពីពន្ធថ្នាំជក់ ក្នុងពេលបច្ចុប្បន្ន។ ការប្រើប្រាស់ថ្នាំជក់ បង្កឲ្យមានគ្រោះថ្នាក់​ធ្ងន់ធ្ងរដល់​សុខភាព​ប្រជាពលរដ្ឋ និងបង្កឲ្យខាតបង់​សេដ្ឋកិច្ច​យ៉ាង​ធំធេង។

ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១៥០០០ នាក់ បានស្លាប់ ដោយសារជំងឺបង្កពីការប្រើ​ប្រាស់​ថ្នាំជក់ ហើយថវិកាប្រមាណ៦៥៦លានដុល្លារអាមេរិក ត្រូវបានខាតបង់៕

អត្ថបទ ៖ ប៉ាល់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម