Connect with us

ព័ត៌មានជាតិ

មណ្ឌលចត្ដាឡីស័កធំមួយនៅជាយក្រុងភ្នំពេញ​កំពុង​សាងសង់​ សម្រាប់ដាក់ពលរដ្ឋខ្មែរមកពីក្រៅប្រទេស

បានផុស

នៅ

​ក្រសួងសុខាភិបាល សហការជាមួយសាលារាជធានីភ្នំពេញ បានសាងសង់មណ្ឌលចត្ដាឡីស័កថ្មីស្រឡាងដ៍ធំមួយដែលមានផ្ទៃដីប្រហែល១ហិកតា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញសម្រាប់ដាក់ពលរដ្ឋខ្មែរវិលត្រឡប់មកពីក្រៅប្រទេសធ្វើចត្តាឡីស័ក១៤ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រីវេជ្ជបណ្ឌិត យក់សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មណ្ឌលចត្ដាឡីស័កនេះមាន៤អគារ អាចដាក់បានមនុស្សចំនួន៤៦០នាក់ ដោយចំណាយថវិកាប្រមាណ៧៩ម៉ឺនដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីបានបន្តថា ការបង្កើតមណ្ឌលថ្មីនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កបានល្អដោយ សារនៅមណ្ឌលនេះ មានគ្រូពេទ្យប្រចាំការនិងបំពាក់សម្ភារមួយចំនួន ព្រមទាំងមានសន្តិសុខយាមកាមរឹងមាំលោកស្រីបានលើកឡើងបន្ថែមថា«មណ្ឌលចត្ដាឡីស័កនេះ សម្រាប់ដាក់អ្នកដំណើរជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេសប៉ុណ្ណោះ។ចំណែកជនបរទេស ត្រូវធ្វើនៅតាមសណ្ឋាគារដដែល ខណៈបច្ចុប្បន្នក្រសួងមានមណ្ឌលចតា្ដឡីស័កចំនួន៣ទីតាំង គឺនៅកងទ័ពអាកាស, វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង និង អនុវិទ្យាល័យហ៊ុនសែនពោធិ៍ចិនតុង»។

លោកស្រីបានបញ្ជាក់ថា ទៅថ្ងៃអនគាតក្រសួងនឹងមានផែនការពង្រីកអគារចំនួន២ទៀត ដើម្បីដាក់អ្នកចត្ដាឡីស័កឱ្យបាន៨០០នាក់។

លោកស្រីបានឱ្យដឹងទៀតថា មណ្ឌលចត្ដាឡីស័កថ្មីនេះ បានសាងសង់កាលពីខែកញ្ញា ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅចុងខែធ្នូ ឆ្នាំ២០២០ខាងនេះ។

​ក្រៅពីមណ្ឌលចត្តាឡីស័ក ក្រសួងមានទីតាំងព្យាបាលជំងឺកូវីដ១៩ ចំនួន៣ គឺនៅមន្ទីពេទ្យមិត្ដភាព ខ្មែរ-សូវៀតដែលមានបន្ទប់ VIP និងសង្គ្រោះបន្ទាន់, មណ្ឌលសុខភាពចក្រអង្រែ, និងនៅមជ្ឈមណ្ឌលកំចាត់មេរោគរបេង និងហង់សិនដែលមានអគារសង្គ្រោះបន្ទាន់ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម