Connect with us

ព័ត៌មានជាតិ

ស្ទូចត្រីសុខៗ ត្រូវ​បុរស​ល្មោភកាមម្នាក់ចាប់រំលោភ​

បានផុស

នៅ

យុវជន​ម្នាក់​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង បន្ទាប់ពី​យុវជន​រូប​នេះ​បាន​ចាប់​រំលោភ​ទៅលើ​នារី រងគ្រោះ​រហូត​បានសម្រេច ខណៈ​ដែល​នាង​កំពុង​អង្គុយ​ស្ទូចត្រី​នៅ​មាត់បឹង ខាងក្រោយ​ភូមិ​ម្នាក់ឯង។​

ជនសង្ស័យ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ២០២០ វេលា​ម៉ោង ៣ រសៀល ស្ថិតនៅ​ចំណុចបឹងបួ​ជុំ ក្នុងក្រុម​១៧ ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​បង្កឡើង​ដោយ ជនសង្ស័យ​ឈ្មោះ នៅ ខាន់​រី ភេទ​ប្រុស អាយុ២៤​ឆ្នាំ មាន ទីលំនៅ ភូមិ​បត់​សាលា ឃុំ​ឈើទាល។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​នារី​រងគ្រោះ ឈ្មោះ ប.ស.រ អាយុ​២៦​ឆ្នាំ ទីលំនៅ ភូមិ ឃុំ ជាមួយ​ជនសង្ស័យ បាន​ទៅ​ស្ទូចត្រី​នៅ​មាត់បឹង​ខាងក្រោយ​ភូមិ ដោយ​ការ​ស្ទូចត្រី​នេះ គឺ​នាង​បាន​ទៅ​តែម្នាក់​ឯង នៅ​ពេល​នោះ​ដែរ ជនសង្ស័យ​ឃើញ​ឱកាស​ស្ងាត់​ល្អ ជនសង្ស័យ​ក៏បាន​ចូល​ទៅ​ចាប់​រំលោភ​នាង​ នៅ​នឹង​មាត់បឹង​នោះ​តែ​ម្តង រហូត​បានសម្រេច។​

​ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​នារី​រ​ង​គ្រោះ និង​ដោយមាន​ការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា គឺ ប៊ុណ្ណា​រ៉ា ផង​នោះ សមត្ថកិច្ច​បាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជនសង្ស័យ ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង ក្នុង​ការ​ចាត់​វិធាន​កា​រ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ចៅ​អធិការ​វត្ត​ស្ដីទី ដែល​វ៉ៃ​លោក​នេន​តូច នឹង​ទទួល​ទោស​ដូច​ពលរដ្ឋ​ធម្មតា ក្រោយផ្សឹក

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម