ព័ត៌មានជាតិ
“ភូមិខ្ញុំ update” តន់ ចាន់សីម៉ា និពន្ធឲ្យ ព្រាប សុវត្ថិ ច្រៀងពីមុនរងការរិះគន់ថា មិនគួរឲ្យក្មេង និពន្ធនោះឥឡូវកំពុងផ្ទុះខ្លាំង ……
បទចម្រៀង”ភូមិខ្ញុំ update” បទចម្រៀងមួយរបស់ផលិតកម្ម Galaxy Navatra រៀបរាប់ពីទិដ្ឋភាព ពិតនៃការរស់នៅរបស់ប្រជាជនខ្មែរ ពីអតីតកាល និងបច្ចុប្បន្នកាល ដែលជាស្នាដៃនិពន្ធដោយ កញ្ញា តន់ ចន្ទសីម៉ា និពន្ធជូនកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះ កំពុងផ្ទុះខ្លាំង ដោយមិននឹកស្មានដល់ ដោយមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលតែ១ខែ នៅ ក្នុងបណ្ដាញសង្គមយូធូប។

បទចម្រៀងខាងលើនេះ កាលចេញភ្លាមៗមានមហាជនមួយចំនួនមិនពេញចិត្ត នឹងការផ្ដល់ឲ្យ អ្នកនិពន្ធវ័យក្មេង តន់ ចន្ទសីម៉ា និពន្ធជូនរៀមច្បង លោក ព្រាប សុវត្ថិ ត្បិតអីសីម៉ា នាងនៅ ក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយបទនេះ កំពុងតែផ្ទុះខ្លាំង ដោយមិននឹកស្មានដល់ ព្រោះ មានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ។

ជុំវិញភាពជោគជ័យនេះ តន់ ចន្ទសីម៉ា ក៏បានបង្ហាញលើផេកផ្លូវការរបស់នាងផងដែរ ថា”ភូមិខ្ញុំ update” ជាការនិពន្ធរបស់នាងខ្ញុំ ហើយកំពុងតែផ្ទុះខ្លាំង នឹងនាំមុខគេនៅក្នុងខែនេះ មានអ្នក ទស្សនាជិត៨លានដង នៅក្នុងបណ្ដាញយូធូប”។

សូមបញ្ជាក់ផងដែរថា បទ “ភូមិខ្ញុំ update” ដឹកនាំសម្ដែងដោយ ៖ Jonathan និពន្ធ Melody និង ទំនុកច្រៀងដោយ តន់ ចន្ទសីម៉ា និពន្ធបទភ្លេង៖ Numen ថតដោយ ភួង សុភារិន កែពណ៌ ដោយ Tim Pek។ ផ្អែកតាមរបាយការណ៍ ពីផលិតកម្ម Galaxy Navatra បច្ចុប្បន្នបទចម្រៀងរបស់កំពូល តារាចម្រៀង លោក ព្រាប សុវត្ថិ ១បទនេះ បានក្លាយជាបទចម្រៀង ដែលមានអ្នកចូលទស្សនា ច្រើនជាងគេ ក្នុងខែនេះរបស់ផលិតកម្ម Galaxy Navatra៕
សូមទស្សនាវីដេអូ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ