លោក​ចម ប្រសិទ្ធ​៖ សម្តេច​តេ​ជោ​តែងតែ​ចាត់​សុខទុក្ខ​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ ​គឺជា​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោក​ចម ប្រសិទ្ធ​៖ សម្តេច​តេ​ជោ​តែងតែ​ចាត់​សុខទុក្ខ​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ ​គឺជា​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ

Published

on

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា សុខទុក្ខ​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ ​គឺជា​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​តែងតែ​ផ្សារភ្ជាប់​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​បំផុត​មិន​អាច​កាត់ថ្លៃ​បាន​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ ខណៈ​នាំ​អំណោយ​ជា​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន ចែក​ជូន​បងប្អូន​មន្ត្រីរាជការ និង​និយោជិក​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​មាន​ជីវភាព​ខ្សត់ខ្សោយ​ដល់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នា​ទីស្តី​ការក្រសួង។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែងថា ដោយ​មើលឃើញ​ពី​ទុក្ខលំបាក និង​ក្នុង​ស្មារតី​ជួយ​គ្នា​ ដើម្បី​សម្រាល​បន្ទុក​នៃ​ការ​ចំណាយ​ផ្សេងៗ របស់​បងប្អូន​មន្ត្រីរាជការ និង​និ​យោ​ជិ​ក​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​មាន​ជីវភាព​ខ្សត់ខ្សោយ លោក​ និង​លោកជំទាវ បាន​រៀបចំ​នូវ​អំណោយ​ជា​ស្បៀងអាហារ និង​ថវិកា​មួយ​ចំនួន ជូន​ពួកគាត់​នា​ពេល​ទោះបីជា​អំណោយ​នោះ​មិន​ធំ​ដំ​ក្តី​ក៏​អាច​ដោះ​ការ​លំបាក​របស់​មន្ត្រី​ក្រោម​ឱវាទ​បាន​មួយ​គ្រា​ផង​ដែរ​។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​វៀងវៃ​និង​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ដោះស្រាយ​ជា​បន្តបន្ទាប់ និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​មន្ត្រីរាជការ​ក​ង​កម្លាំង​ប្រដាប់អាវុធ​ក្រោម​ឱវាទ​ ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ ដែល​ចលនា​នេះ​បាន​ធ្វើឡើង​ទូទាំងប្រទេស បើ​ទោះបី​យើង​កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩ ក៏ដោយ។

ដោយឡែក​ថ្ងៃនេះ នៅ​ក្រសួង​ក៏​មាន​ការរៀបចំ​ជំនួយ​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ និង​និ​យោ​ជិ​ក​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ និង​មាន​ជីវភាព​ខ្សត់ខ្សោយ សរុប​ចំនួន ១១១​រូប​ផង​ដែរ ។ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​ថ្នាក់ដឹកនាំ​បាន​អ​ញ្ជេ​ី​ញ​ចែក​អំណោយ​ដល់​មន្ត្រីរាជការ និង​និ​យោ​ជិ​ក ចំនួន ១១១​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​នូវ​៖ អង្ករ ២៥​គីឡូក្រាម មី​យើង ១ កេស ស្ករស ១ កញ្ចប់ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង​ថវិកា​ចំនួន ៤០,០០០ រៀល​ផង​ដែរ​៕

អត្ថបទ៖ វិមាន

សូមចុចអាន៖ ​រដ្ឋាភិបាល នឹង​ប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល​ ក្រុមហ៊ុន​បច្ចេក​វិទ្យា​​

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ4 hours ago

រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​សំណាក​កូវីដ១៩​ បុក​ម៉ូតូ​ដឹក​រ៉ឺម៉ង​បណ្ដាល​ឲ្យ​បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង

ព័ត៌មានជាតិ5 hours ago

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

ព័ត៌មានជាតិ5 hours ago

ទំព័រ​ហ្វេសបុក សម្តេចក្រឡាហោម ទម្លាយ​សកម្មភាព​លោក​ឆែម សាវុធ ក្នុងអំឡុងពេល​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង (Videos)

ព័ត៌មានជាតិ6 hours ago

ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅតែ​រក្សា​បាន​លទ្ធផល​ល្អប្រសើរ​

ព័ត៌មានជាតិ6 hours ago

ក្រសួងមហាផ្ទៃ​ណែនាំ ពីវិធានការចេញចូល​ក្រសួង អំឡុង​ពេល​ទប់ស្កាត់​កូវីដ១៩

ព័ត៌មានពេញនិយម