Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ប៉ូលិស​ថា មិនទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ ពី​ករណី​សាច់ញាតិ​របស់​យុវជន​ថៃ វ៉ាន់ ឆា​ឡឺម មកកាន់​កម្ពុជា​នោះ​ទេ

បានផុស

នៅ

អ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃទី​០៦ ខែវិច្ឆិកា​នេះ​ថា លោក​មិនទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ អំពី​ដំណើរ​មក​កម្ពុជា​របស់​សាច់ញាតិ យុវជន​ថៃ លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់​យ៉ាងនេះ​ថា “​ខ្ញុំ​ឮ​តែ​ព័ត៌មាន​គេ​សួរ​បែបនេះ​ដែរ តែ​ខ្ញុំ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​នោះ​ទេ តែ​ការ​មក​នោះ គឺ​ដើម្បី​បង្ហាញ​ភស្តុតាង​តុលាការ តែ​សម្រាប់​ខាង​ខ្ញុំ មិនទាន់​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍ ឬ​ជា​ឯកសារ​អ្វី​ថា​គាត់​មក​ច្បាស់លាស់​នោះទេ​”​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា បងស្រី​បង្កើត​របស់លោក វ៉ាន់​ឆា​ឡឺម គឺ​លោកស្រី ស៊ីថា​ណាន សាត​ស័ក្តិសិទ្ធិ (Sitanan Satsaksit) និង​មេធាវី​ជនជាតិ​ថៃ​ចំនួន​៣​នាក់ នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា ដើម្បី​ត្រៀមខ្លួន​ក្នុង​ការចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ​កម្ពុជា នា​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខ ទាក់ទង​ទៅនឹង​សំណុំរឿង​បាត់​ខ្លួន​យុវជន Wanchalerm Satsaksit ។

សូម​បញ្ជាក់​ថា លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ (Wanchalerm Satsaksit) ជា​យុវជន​ថៃ មាន​អាយុ​៣៧​ឆ្នាំ ត្រូវបាន​គេ​អះអាង​ថា បាន​ភៀសខ្លួន​មក​កម្ពុជា នៅក្រោយ​រដ្ឋប្រហារ​យោធា​មួយ​នៅក្នុង​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​គេ​អះអាងថា បាន​បាត់​ខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ​។

កន្លងមក ដោយ​សាត​តែ​ការបាត់​ខ្លួន​នេះ នៅក្នុង​ប្រទេស​ថៃ មានការ​តវ៉ា​មួយ នៅ​ខាងក្រៅ​ស្ថានទូត​កម្ពុជា ក្នុង​ទីក្រុង​បាងកក ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​ធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម